នាព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្ម
ការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការត្រួតពិនិត្យលើបណ្តឹងរបស់ប្រជាពលរដ្ឋនៅតំបន់មេទឹកកណ្តៀង ស្ថិតនៅក្នុងភូមិអកទៀង ឃុំតាំងក្រាំង ស្រុកបាធាយ ដោយមានការចូលរួមពីសំណាក់ ឯកឧត្តមអភិបាលរង
ខេត្តមន្ត្រីរាជការសាលា
ខេត្តមន្ទីរ ស្ថាប័នជំនាញ និងអាជ្ញាធរស្រុកបាធាយ ជាច្រើនរូប។
ដោយសារមានប្រជាពលរដ្ឋដែលត្រូវការអាស្រ័យផលមួយចំនួនតូច និងឈ្មួញ បានធ្វើការលក់ដូរ និងបានបោះបង្គោលធំៗទន្ទ្រានចូលដល់បាតមេទឹក ហើយប្រជាពលរដ្ឋមួយចំនួនធំក្នុងភូមិដែលបាននឹងកំពុងអាស្រ័យផលពីមេទឹកសម្រាប់ជាប្រយោជន៍សាធារណៈ លើការងារស្រោចស្រពដំណាំកសិកម្ម ដាំឈូក នេសាទ និងយកទឹកប្រើប្រាស់សម្រាប់ជីវភាពប្រចាំថ្ងៃ មិនបានឯកភាព និងយល់ព្រមនឹងការការលក់ដូរដីនៅក្នុងសហគមន៍មេទឹកដែលជាសម្បតិ្តសាធារណៈដោយសេរី និងអនាធិបតេយ្យ មិនត្រឹមត្រូវស្របច្បាប់នេះ និងបានដាក់ពាក្យបណ្តឹងទៅតុលាការ ដោយមានស្នាមមេដៃប្រជាពលរដ្ឋចំនួន៣៥០នាក់។
ក្នុងកិច្ចប្រជុំខាងលើ ឯកឧត្តមបានដាក់ចេញនូវគោលការ៤ ចំណុចសំខាន់ៗមានដូចខាងក្រោម÷
១,យកតំបន់នេះធ្វើរបាយការណ៍ដាក់ជូនសម្តេចតេជោនាយក រដ្ឋមន្ត្រី និងបញ្ជាក់ពីគោលជំហររបស់ខេត្ត។
២,រក្សាដីតំបន់មេទឹក កណ្តៀង ជាសម្បត្តិរួម។
៣,មិនអនុញ្ញាតឲ្យមានការទិញលក់ជាដាច់ខាត ហើយប្រជាពលរដ្ឋអាចធ្វើការអាស្រ័យផលជាធម្មតាឡើងវិញ។
៤,ចូលរួមគាំទ្រការអនុវត្តរបស់តុលាការ។
U