កំពង់ស្ពឺ៖នាព្រឹកថ្ងៃពុធ ទី១៧ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺដោយមានការចូលរួមប្រធានមន្ទីរធនធានទឹកនិង
ឧតុនិយមលោកញ៉ាញជបហ៊ងនឹងក្រុមការងារ បានអញ្ជើញចុះចែកស្រូវពូជផ្ការំដួលដល់សមាជិកបណ្តុំអាជីវកម្មស្រូវក្រអូប របស់កម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធនទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE) នៅក្នុងឃុំនិទាន ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ មានបណ្តុំអាជីវកម្មស្រូវក្រអូបចំនួន ២បណ្តុំ ដោយក្នុងនោះមានចំនួន៧ភូមិ រួមមាន៖
-ភូមិដីក្រហមចំនួន ៦គ្រួសារ
-ភូមិហង្សចំនួន ១១គ្រួសារ ភូមិពោធិ៍ត្បែងចំនួន ១១គ្រួសារ
-ភូមិត្រាំកង់ចំនួន ១០គ្រួសារ
-ភូមិត្រពាំងខ្នាចំនួន ៣គ្រួសារ
-ភូមិត្រពាំងអណ្តូងចំនួន ៤គ្រួសារ
-ភូមិត្រពាំងខ្យងចំនួន ៥គ្រួសារ សរុបចំនួន គ្រួសារ៥០ ដោយក្នុង១គ្រួសារទទួលបានស្រូវពូជចំនួន ២០គីឡូក្រាម ។
ឆ្លៀតនៅក្នុងឱកាសនោះដែរឯកឧត្តម វ៉ីសំណាងអភិបាល នៃគណៈអភិបាលខេត្ត ក៏បានបន្តដំណើរចុះពិនិត្យមើលទំនប់អង្គតាកឹប ស្ថិតនៅឃុំនិទាន ដែលបានបញ្ចប់ការសាងសង់រួចរាល់ជាស្ថាពរ ១០០% ដាក់អាចមានលទ្ធភាពក្នុងការស្រោចស្រពដំណាំរួមផ្សំក៏ដូចជាជួយសម្រួលក្នុងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋផងដែរ៕
O