ចាងហ្វាងការផ្សាយ គឹម មនោ Tel: 017 78 67 88 និពន្ធនាយក នាង សុផល​ / ការិយាល័យនិពន្ធ ៖ Tel: 085 23 77 23 | 016 75 69 87
ព័ត៌មាន​ថ្មី
- បង្ក្រាបខារ៉ាអូខេមួយកន្លែង ឃាត់ខ្លួនមនុស្សប្រុសស្រីជិត១០០នាក់ ព្រមថ្នាំញៀនមួយចំនួន នៅភ្នំពេញ - អភិបាលខេត្តកំពង់ធំ នាំ​យកអំណោយគម្រោងចលនាភូមិថ្មី របស់ប្រទេសកូរ៉េជូនដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាត - អភិបាលខេត្តកំពង់ធំនាំ​យកអំណោយគម្រោងចលនាភូមិថ្មី របស់ប្រទេសកូរ៉េជូនដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាត - លោក ថេរ សុរិទ្ធិយ៉ាមេអន្តោប្រវេសន៍ច្រកអូរស្មាច់ និងបក្ខពួកកំពុងកេីបលុយបែបអំពេីពុក រលួយមិនគូរនាយឧត្តមសេនីយ៍ គៀត ចន័្ទ ថារិទ្ធ មេីលរំលងទល់តែសោះ - លោក ថេរ សុរិទ្ធិយ៉ាមេអន្តោប្រវេសន៍ច្រកអូរស្មាច់ និងបក្ខពួកកំពុងកេីបលុយបែបអំពេីពុក រលួយមិនគូរនាយឧត្តមសេនីយ៍ គៀត ចន័្ទ ថារិទ្ធ មេីលរំលងទល់តែសោះ - លោក ថេរ សុរិទ្ធិយ៉ាមេអន្តោប្រវេសន៍ច្រកអូរស្មាច់ និងបក្ខពួកកំពុងកេីបលុយបែបអំពេីពុក រលួយមិនគូរនាយឧត្តមសេនីយ៍ គៀត ចន័្ទ ថារិទ្ធ មេីលរំលងទល់តែសោះ - លោក ថេរ សុរិទ្ធិយ៉ាមេអន្តោប្រវេសន៍ច្រកអូរស្មាច់ និងបក្ខពួកកំពុងកេីបលុយបែបអំពេីពុក រលួយមិនគូរនាយឧត្តមសេនីយ៍ គៀត ចន័្ទ ថារិទ្ធ មេីលរំលងទល់តែសោះ - សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញប្រគេនទៀនព្រះវស្សា និងទេយ្យទាន ដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាក្នុងវត្តចំពុះក្អែក - បនល្បែងដ៍ធំនៅភូមិ អន្លួងជ្រៃស្រុកពញា ក្រែកខេត្តត្បួងឃ្មុំ សង្ស័យគ្មានច្បាប់ឃើញបើកលែងរាល់ថ្ងៃយ៉ាងកក្រើកសម្ថកិច្ចមិនបង្ក្រាប - ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំមន្ត្រីជំនាញ អាជ្ញាធរចុះពិនិត្យការ ស្ថាបនាស្ពានថ្មី

លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារ អំពៅ បានដឹកនាំក្រុមការងារចុះពិនិត្យការដ្ឋានសាងសង់ដំបូលផ្សារជំហានទី៣

នៅព្រឹកថ្ងៃទី២ ខែកក្កដាឆ្នាំ២០២០
ភ្នំពេញ)៖

គម្រោងសាងសង់ដំបូលផ្សារច្បារអំពៅជំហានទី៣ ចាប់ផ្តើមដំណើរការជាបណ្តើរៗហើយ ក្រោយពីក្រុមការងារបញ្ចប់ការសាងសង់ដំបូលផ្សារ និងរៀបចំតូបឲ្យមានសណ្តាប់ធ្នាប់ ជំហានទី២ចប់ជាស្ថាពរ អាជីករចូលលក់ក្នុងតូបជាធម្មតាឡើងវិញ។

ដើម្បីជំរុញការសាងសង់ឲ្យបានលឿនលោក ចេង មុនីរ៉ាអភិបាលខណ្ឌច្បារអំពៅ បានដឹកនាំក្រុមការងារចុះពិនិត្យការដ្ឋានសាងសង់ដំបូលផ្សារជំហានទី៣ និងជួបសំណេះសំណាលសួរសុខទុក្ខជាមួយបងប្អូនអាជីវករដែលកំពុងលក់ដូរនៅក្នុងផ្សារ និងនៅជុំវិញផ្សារ ដើម្បីបង្កើនភាពស្និទ្ធស្នាលរវាងអាជ្ញាធរនិងអាជីវករ ស្តាប់ពីសំណើរ និងសំណូមពររបស់បងប្អូនអាជីវករ។

លោក គួច ចំណាន ប្រធាគណៈកម្មការផ្សារច្បារអំពៅបានប្រាប់ថាគម្រងសាងសង់ដំបូលផ្សារជំហានទី៣ ចាប់ផ្តើមដំណើរការជាបណ្តើរៗហើយ។ ឥឡូវនេះក្រុមការងារ បានរៀបចំរុះរើតូបចាស់ និងកើបកាយយកកម្ទេចកំទីចេញអស់ ដើម្បីពន្លឿនការសាងសង់ឲ្យបានលឿន។

តូបលក់ដូររបស់អាជីវករដែលត្រូវរើចេញជាបណ្តោះអាសន្ន ដើម្បីបង្កលក្ខណៈងាយស្រួលដល់ក្រុមការងារសាងសង់ដំបូលផ្សារ មានចំនួន៣០០តូប បន្ទាប់ពីសាងសង់រួចក្រុមការងារ នឹងរៀបតូបទាំង៣០០ ឲ្យមានសណ្តាប់ធ្នាប់ល្អទើបឲ្យម្ចាស់តូបចូល លក់ដូរជាធម្មតាវិញ។

ក្នុងការចុះពិនិត្យការដ្ឋានសាងសង់ដំបូលផ្សារជំហានទី៣ និងជួបសំណេះសំណាលជាមួយអាជីវករនេះដែរលោក ចេង មុនីរ៉ា បានណែនាំឲ្យបងប្អូនអាជីវករ ត្រូវមានការប្រុងប្រយ័ត្នគ្រប់ពេលវេលា ក្នុងការបង្ការ ទប់ស្កាត់ ប្រយុទ្ធប្រឆាំង ជំងឺ COVID-19 គឺត្រូវពាក់ម៉ាស់ការពារឧស្សាហ៍ដុសលាងសម្អាតដៃជាមួយទឹកអាល់កុល ឬជែល សម្លាប់មេរោគឲ្យបានជាប្រចាំព្រោះជំងឺនេះមើល មិនឃើញទេ ហើយងាយឆ្លងរាលដាលលឿនណាស់។ និយាយរួម ត្រូវអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាលនិងក្រសួងសុខាភិបាល ក្នុងការបង្ការទប់ស្កាត់ប្រយុទ្ធប្រឆាំងជំងឺ COVID-19 ដែលកំពង់តែគម្រាមកំហែងសុខភាព និងជីវភាពប្រជាជនលើពិភពលោក។

សូមរំលឹកថា ផ្សារច្បារអំពៅត្រូវអគ្គីភ័យឆាបឆេះកាលពីពាក់កណ្តាលអាធ្រាត្រខែមីនា ឆ្នាំ២០១៩កន្លងទៅ បណ្តាលឲ្យតូបលក់ដូរជាង ៥០០តូប ឆេះអស់ទាំងស្រុងឆេះអស់ទំនិញ គ្រប់ប្រភេទគិតជាទឹកប្រាក់រាប់ម៉ឺនដុល្លារ ក្រោយមកក្រុមការងាររបស់សាលារាជធានីភ្នំពេញនិងសាលាខណ្ឌច្បារអំពៅបានរៀបចំសាងសង់ដំបូងផ្សារជាថ្មីនិងរៀបចំតូបលក់ដូរ រៀបចំប្រព័ន្ធខ្សែបណ្តាញចរន្តអគ្គិសនីអោយមាន សណ្តាប់ធ្នាប់ និងរៀបចំប្រព័ន្ធលូរកំអោយស្ទះ។

ការសាងសង់ដំបូលផ្សារជាថ្មីនេះធ្វើជា ៣ដំណាក់កាល ដើម្បីកុំឲ្យរំខានការរកស៉ីរបស់អាជីវករ ចំពោះដំណាក់កាលចុងក្រោយគឺរៀបចំកែលំអសណ្តាប់ធ្នាប់នៅជុំវិញផ្សារតែម្តង៕received_917245175408222 received_983985198725144 received_681586799084701

Filed in: ព័ត៌មានជាតិ
© 2020 រាជាធិបតេយ្យ. All rights reserved. XHTML / CSS Valid.