ចាងហ្វាងការផ្សាយ គឹម មនោ Tel: 017 78 67 88 និពន្ធនាយក នាង សុផល​ / ការិយាល័យនិពន្ធ ៖ Tel: 085 23 77 23 | 016 75 69 87
ព័ត៌មាន​ថ្មី
- បង្ក្រាបខារ៉ាអូខេមួយកន្លែង ឃាត់ខ្លួនមនុស្សប្រុសស្រីជិត១០០នាក់ ព្រមថ្នាំញៀនមួយចំនួន នៅភ្នំពេញ - អភិបាលខេត្តកំពង់ធំ នាំ​យកអំណោយគម្រោងចលនាភូមិថ្មី របស់ប្រទេសកូរ៉េជូនដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាត - អភិបាលខេត្តកំពង់ធំនាំ​យកអំណោយគម្រោងចលនាភូមិថ្មី របស់ប្រទេសកូរ៉េជូនដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាត - លោក ថេរ សុរិទ្ធិយ៉ាមេអន្តោប្រវេសន៍ច្រកអូរស្មាច់ និងបក្ខពួកកំពុងកេីបលុយបែបអំពេីពុក រលួយមិនគូរនាយឧត្តមសេនីយ៍ គៀត ចន័្ទ ថារិទ្ធ មេីលរំលងទល់តែសោះ - លោក ថេរ សុរិទ្ធិយ៉ាមេអន្តោប្រវេសន៍ច្រកអូរស្មាច់ និងបក្ខពួកកំពុងកេីបលុយបែបអំពេីពុក រលួយមិនគូរនាយឧត្តមសេនីយ៍ គៀត ចន័្ទ ថារិទ្ធ មេីលរំលងទល់តែសោះ - លោក ថេរ សុរិទ្ធិយ៉ាមេអន្តោប្រវេសន៍ច្រកអូរស្មាច់ និងបក្ខពួកកំពុងកេីបលុយបែបអំពេីពុក រលួយមិនគូរនាយឧត្តមសេនីយ៍ គៀត ចន័្ទ ថារិទ្ធ មេីលរំលងទល់តែសោះ - លោក ថេរ សុរិទ្ធិយ៉ាមេអន្តោប្រវេសន៍ច្រកអូរស្មាច់ និងបក្ខពួកកំពុងកេីបលុយបែបអំពេីពុក រលួយមិនគូរនាយឧត្តមសេនីយ៍ គៀត ចន័្ទ ថារិទ្ធ មេីលរំលងទល់តែសោះ - សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញប្រគេនទៀនព្រះវស្សា និងទេយ្យទាន ដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាក្នុងវត្តចំពុះក្អែក - បនល្បែងដ៍ធំនៅភូមិ អន្លួងជ្រៃស្រុកពញា ក្រែកខេត្តត្បួងឃ្មុំ សង្ស័យគ្មានច្បាប់ឃើញបើកលែងរាល់ថ្ងៃយ៉ាងកក្រើកសម្ថកិច្ចមិនបង្ក្រាប - ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំមន្ត្រីជំនាញ អាជ្ញាធរចុះពិនិត្យការ ស្ថាបនាស្ពានថ្មី

សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញប្រគេនទៀនព្រះវស្សា និងទេយ្យទាន ដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាក្នុងវត្តចំពុះក្អែក

នៅរសៀលថ្ងៃចន្ទ ១រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បុត្រា បុត្រី ចៅប្រុស ចៅស្រី និងមន្ត្រីរាជការ ពុទ្ធបរិស័ទ បានអញ្ជើញនាំយកទៀនព្រះវស្សា បច្ច័យ ទេយ្យទាន សម្ភារ បរិក្ខាជាច្រើនមុខ ប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សានៅវត្តមុនីសុវណ្ណ (ហៅចំពុះក្អែក) ស្ថិតនៅក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ពិធីបុណ្យចូលព្រះវស្សា ប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំចាប់ពីថ្ងៃ១រោច ខែអាសាធ ដល់ថ្ងៃ១៥ កើត ខែអស្សុជ។ ពិធីត្រូវបានចាប់ផ្តើមនៅល្ងាចថ្ងៃទី ១៥កើត ខែអាសាឍ ដោយមានការចូលរួមពីសំណាក់ បងប្អូន ចាស់ទុំ ចំណុះជើងវត្ត នាំគ្នាហែរទៀនវស្សា សំពត់ សាដក និងសម្ភារប្រើប្រាស់ផ្សេងៗ ហែរជុំវិញព្រះវិហារ និងបន្ទាប់មកសម្តែងធម៌ទេសនា និងវេរទៀនវស្សា សម្ភារប្រគេនព្រះសង្ឃ។

ប្រជាពុទ្ធបរិស័ទខ្មែរ ដែលជាអ្នកមានជំនឿមុតមាំទៅលើព្រះពុទ្ធសាសនា នៅមុនឈានមកដល់នៃកាលបរិច្ឆេទចូលព្រះវស្សានេះ តែងបាននាំយកទៀនព្រះវស្សា និងទេយ្យទានផ្សេងៗទៅប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា ដែលមិនមានការនិមន្តបិណ្ឌបាត្រនេះ។

សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ ជាពុទ្ធសាសនិក ដែលមានជំនឿយ៉ាងមុតមាំចំពោះព្រះពុទ្ធសាសនា។ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារតែងតែនាំយកទៀនព្រះវស្សា និងទេយ្យទានប្រគេនព្រះសង្ឃនៅតាមទីអាតាមនានាជារៀងរាល់ឆ្នាំ ពេលគង់ចាំព្រះវស្សារយៈពេល៣ខែនេះ។ ពិធីប្រគេនទៀនព្រះវស្សា និងទេយ្យទានត្រូវបានធ្វើឡើងតាមលំអានព្រះពុទ្ធសាសនាខ្មែរ។ ក្នុងឱកាសនោះក៏មានការសូត្រមន្តប្រោសព្រំប្រសិទ្ធពរជ័យជូនសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រីជាទីស្រឡាញ់ និងមន្ត្រីរាជការដែលបានអញ្ជើញចូលរួមផងដែរ។

អំណោយទេយ្យទានដែលត្រូវបានប្រគេនគ្រប់វត្តនៅបណ្តាខេត្តក្រុង មានចំនួន១២០គូ ហើយក្នុង១គូៗ ដែលយកទៅដាក់នៅតាមបណ្តាវត្ត មានក្នុង១គូៗ មានសម្ភារៈចំនួន ១៣មុខ ក្នុងនោះមាន ទានព្រះវស្សា១គូ,ទឹកដោះគោ១កេស, អូវាន់ទីន ១កេស, មៀនកំប៉ុង ១កេស, ត្រីខ ១កេស, មី១កេសធំ, ស្ករស ១០គីឡូក្រាម, តែ២គីឡូក្រាម, អង្ករ៥០គីឡូក្រាម, ប្រេងម៉ាស៊ូត ៣០លីត្រ, ទឹកក្រូច៥កេស, ទឹកបរិសុទ្ធ៥កេស និងថវិកា ៣០ម៉ឺនរៀល។ នេះចំពោះ គ្រួសាររបស់ សម្តេចគតិព្រឹទ្ធបណ្ឌិត ហ៊ុន សែន ដែលបានយកទៅប្រគេនរួចរាល់ហើយ។

ដោយឡែកព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តជំពុះក្អែក ចំនួន២០៩អង្គ ដោយក្នុងមួយអង្គទទួលបាន ១០ម៉ឺនរៀល, យាយជីតាជី១០៨នាក់ ក្នុងម្នាក់ទទួលបាន៥ម៉ឺនរៀល, លោកអាចារ្យ៨នាក់ ក្នុងម្នាក់ៗទទួលបាន២០ម៉ឺនរៀល និងភ្លេងពិនពាទ្យទទួលបាន២០ម៉ឺនរៀលម្នាក់ៗ និងសិស្សលោកចំនួន៥០នាក់ ក្នុងម្នាក់ៗទទួលបាន៥ម៉ឺនរៀល ព្រមទាំងសម្ភារៈមួយចំនួនធំ៕FB_IMG_1594034952226 FB_IMG_1594034946848 FB_IMG_1594034934082 FB_IMG_1594034925472 FB_IMG_1594034977889 FB_IMG_1594034969138 FB_IMG_1594034959149

Filed in: ព័ត៌មានថ្មី
© 7659 រាជាធិបតេយ្យ. All rights reserved. XHTML / CSS Valid.