ប្រភពស្និទ្ធនឹងលោក ថេរ សុរិទ្ធិយ៉ា នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិអូរស្មាច់ បានបង្ហើបឲ្យដឹងថាដោយសារអាងមាននាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋាន អន្តោប្រវេសន៍ ជាបង្អែករឹងមាំទើបលោកថេរ សុរិទ្ធិយ៉ា និងលោក ទា ប៉ាវសំណាងត្រូវបាន មិនញញើតក្នុងការប្រព្រឹត្តអំពើពុករលួយទាល់តែសោះ។
ដូច្នេះថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ក៏ដូចជាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាប្រមុខរាជរដ្ឋាភិបាលមិនគួរបណ្តែតបណ្តោយទុកនៅតទៅទៀតទេ។ ព្រោះលោក គៀត ច័ន្ទថារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ កំពុងបណ្តោយឲ្យលោក ថេរ សុរិទ្ធិយ៉ា នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិអូរស្មាច់ ធ្វើអ្វីៗតាមអំពើចិត្ត។
ប្រភពពីសមត្ថកិច្ចពាក់ព័ន្ធនៅច្រកទ្វារអន្តរជាតិអូរស្មាច់ បានឲ្យដឹងថា រឿងអាស្រូវពុករលួយរបស់លោក ថេរ សុរិទ្ធិយ៉ា នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិអូរស្មាច់ មិនអាចបិទបាំងបានឡើយព្រោះក្រុមឈ្មួញ ក្រុមអាជីវករ និងប្រជាពលរដ្ឋ បានលាតត្រដាងជាបន្តបន្ទាប់រួចមកហើយ។
ប្រមាណមួយសប្តាហ៍កន្លងទៅនេះរឿងអាស្រូវនិងអំពើពុករលួយរបស់លោក ថេរ សុរិទ្ធិយ៉ា នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិអូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ត្រូវបានបណ្តាញព័ត៌មាននានាចុះផ្សាយជាបន្តបន្ទាប់។ក៏ប៉ុន្តែនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ មិនទាន់ចាត់វិធានការទប់ស្កាត់អំពើពុករលួយនិងទង្វើមិនប្រក្រតីរបស់លោក ថេរ សុរិទ្ធិយ៉ា នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិអូរស្មាច់ នៅឡើយទេ។ ប្រការនេះហើយទើបលោក ថេរ សុរិទ្ធិយ៉ា បន្តប្រើប្រាស់តួនាទីនិងអំណាចរបស់ខ្លួនគាបយកលុយពីក្រុមអាជីវករនិងប្រជាពលរដ្ឋដែលនាំចូលទំនិញពីប្រទេសសៀម តាមច្រកអូរស្មាច់យ៉ាងគឃ្លើនមិនខ្វល់ពីការរិះគន់អ្វីទាំងអស់។
បើតាមប្រភពពីក្រុមឈ្មួញ ក្រុមអាជីវករនិងប្រជាពលរដ្ឋដែលនាំចូលទំនិញពីប្រទេសសៀម តាមច្រកអូរស្មាច់ បានឲ្យដឹងថា បើទោះបីពួកគាត់នាំចូលទំនិញបង់ពន្ធត្រឹមត្រូវក៏ដោយក៏ចៀសមិនផុតពីបង់លុយក្រោមតុតាមការកំណត់របស់លោក ថេរ សុរិទ្ធិយ៉ា នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិអូរស្មាច់ នោះទេ។ ប្រភពបានឲ្យដឹងទៀតថា លោក ថេរ សុរិទ្ធិយ៉ា នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិអូរស្មាច់ និងលោក ទា ប៉ាវសំណាង ជាអនុប្រធាន កំពុងឃុបឃិតគ្នាប្រព្រឹត្តអំពើពុករលួយតាមច្រើនរូបភាពដោយគ្មានញញើតអ្វីសោះឡេីយ។
បើតាមការបង្ហើបពីសមត្ថកិច្ចពាក់ព័ន្ធនៅច្រកអូរស្មាច់ បានឲ្យដឹងថា តាមរយៈអំពើពុករលួយគឺលោក ថេរ សុរិទ្ធិយ៉ា នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិអូរស្មាច់ និងលោក ទា ប៉ាវសំណាងដែលមានជំនាញប្រមូលលុយក្នុងមួយខែៗបានមិនតិចជាង៥ម៉ឺនទៅ៦ម៉ឺនដុល្លារ នោះទេហើយពួកគេទាំងនោះសម្បាយចិត្តនឹងចែកគ្នាដោយធ្វើមានធ្វើបានយ៉ាងត្រជាក់ចិត្តនូវអំពើពុករលួយរបស់ពួតគាត់ផងដែរ៕
លោក ថេរ សុរិទ្ធិយ៉ាមេអន្តោប្រវេសន៍ច្រកអូរស្មាច់ និងបក្ខពួកកំពុងកេីបលុយបែបអំពេីពុក រលួយមិនគូរនាយឧត្តមសេនីយ៍ គៀត ចន័្ទ ថារិទ្ធ មេីលរំលងទល់តែសោះ
Filed in: ព័ត៌មានជាតិ