ចាងហ្វាងការផ្សាយ គឹម មនោ Tel: 017 78 67 88 និពន្ធនាយក នាង សុផល​ / ការិយាល័យនិពន្ធ ៖ Tel: 085 23 77 23 | 016 75 69 87
ព័ត៌មាន​ថ្មី
- បង្ក្រាបខារ៉ាអូខេមួយកន្លែង ឃាត់ខ្លួនមនុស្សប្រុសស្រីជិត១០០នាក់ ព្រមថ្នាំញៀនមួយចំនួន នៅភ្នំពេញ - អភិបាលខេត្តកំពង់ធំ នាំ​យកអំណោយគម្រោងចលនាភូមិថ្មី របស់ប្រទេសកូរ៉េជូនដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាត - អភិបាលខេត្តកំពង់ធំនាំ​យកអំណោយគម្រោងចលនាភូមិថ្មី របស់ប្រទេសកូរ៉េជូនដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាត - លោក ថេរ សុរិទ្ធិយ៉ាមេអន្តោប្រវេសន៍ច្រកអូរស្មាច់ និងបក្ខពួកកំពុងកេីបលុយបែបអំពេីពុក រលួយមិនគូរនាយឧត្តមសេនីយ៍ គៀត ចន័្ទ ថារិទ្ធ មេីលរំលងទល់តែសោះ - លោក ថេរ សុរិទ្ធិយ៉ាមេអន្តោប្រវេសន៍ច្រកអូរស្មាច់ និងបក្ខពួកកំពុងកេីបលុយបែបអំពេីពុក រលួយមិនគូរនាយឧត្តមសេនីយ៍ គៀត ចន័្ទ ថារិទ្ធ មេីលរំលងទល់តែសោះ - លោក ថេរ សុរិទ្ធិយ៉ាមេអន្តោប្រវេសន៍ច្រកអូរស្មាច់ និងបក្ខពួកកំពុងកេីបលុយបែបអំពេីពុក រលួយមិនគូរនាយឧត្តមសេនីយ៍ គៀត ចន័្ទ ថារិទ្ធ មេីលរំលងទល់តែសោះ - លោក ថេរ សុរិទ្ធិយ៉ាមេអន្តោប្រវេសន៍ច្រកអូរស្មាច់ និងបក្ខពួកកំពុងកេីបលុយបែបអំពេីពុក រលួយមិនគូរនាយឧត្តមសេនីយ៍ គៀត ចន័្ទ ថារិទ្ធ មេីលរំលងទល់តែសោះ - សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញប្រគេនទៀនព្រះវស្សា និងទេយ្យទាន ដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាក្នុងវត្តចំពុះក្អែក - បនល្បែងដ៍ធំនៅភូមិ អន្លួងជ្រៃស្រុកពញា ក្រែកខេត្តត្បួងឃ្មុំ សង្ស័យគ្មានច្បាប់ឃើញបើកលែងរាល់ថ្ងៃយ៉ាងកក្រើកសម្ថកិច្ចមិនបង្ក្រាប - ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំមន្ត្រីជំនាញ អាជ្ញាធរចុះពិនិត្យការ ស្ថាបនាស្ពានថ្មី

អភិបាលខេត្តកំពង់ធំ នាំ​យកអំណោយគម្រោងចលនាភូមិថ្មី របស់ប្រទេសកូរ៉េជូនដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាត

ថ្ងៃចន្ទ១៤កើតខែស្រាពណ៍ឆ្នាំជូតទោស័កពស២៥៦៤ត្រូវនឹងថ្ងៃទី ៣ ខែសីហា ឆ្នាំ២០២០
ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានអញ្ជើញនិងដឹកនាំមន្រ្តីពាក់ព័ន្ធចុះសំណេះសំណាលនិងសាកសួរសុខទុក្ខ បាននាំ​យកអំណោយគម្រោងចលនាភូមិថ្មី របស់ប្រទេសកូរ៉េ ផ្តល់ជូនបងប្អូនប្រជាពលរដ្ឋ មានជីវភាពខ្វះខាតចំនួន៣២០គ្រួសារ មកពី ៨សង្កាត់ ក្នុងក្រុងស្ទឹងសែនមកពីទីតាំងផ្សេងគ្នានៅសាលាក្រុងស្ទឹងសែន​ចំនួន
២០០គ្រួសារ និងនៅសាលាសង្កាត់អាចារ្យលាក់ចំនួន១២០គ្រួសារ។

ថ្លែងក្នុងពិធីចែកអំណោយនោះដែលឯកឧត្តម សុខ លូ បានថ្លែងអំណរគុណដល់លោក SAEMAUL ប្រធាន​តំបន់​នៃគម្រោងចលនាភូមិថ្មី ដែលកំពុងអនុវត្តន៍នៅភូមិចំនួនបី រួមមាន ភូមិចំបក់ ភូមិកំរ៉ែង និងភូមិរកាក្នុងសង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ដើម្បីជួយលើកស្ទួយជីវភាពដល់ប្រជាពលរដ្ឋ​ក្នុងមូលដ្ឋានតាមរយៈការបង្កើតឲ្យមានទិវាអនាម័យបណ្តុះបណ្តាលអំពីការដាំដុះដំណាំជាច្រើនប្រភេទ និងផ្តល់​គម្រោង​សាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងប្រព័ន្ធធារាសាស្ត្រផងដែរ។

ជាពិសេស បានរួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិអោយមានការរីកចម្រើន នឹងជួយដោះស្រាយបញ្ហាទុក្ខលំបាក របស់​ប្រជាពលរដ្ឋ ដោយបានផ្ដល់នូវសម្ភារៈនិងគ្រឿងឧបភោគបរិភោគជូនដល់​ប្រជាពលរដ្ឋដែលមានជីវភាព​ខ្វះខាត​​ស្រប​ពេល​ដែល​ប្រទេសកម្ពុជាកំពុងតែរងផលប៉ះពាល់នូវជំងឺកូវីដ១៩ នៅពេលនេះ។

ឯកឧត្តម សុខ លូ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់សូមផ្លាស់ប្តូរ​ទម្លាប់នៃការរស់​នៅដោយរក្សាអនាម័យជាប់ជានិច្ច ហូបស្អាត ផឹកស្អាត រស់នៅស្អាត ទុកដាក់សំរាម និងកាកសំណល់ផ្សេងៗ ឲ្យបានត្រឹមត្រូវ ជាពិសេសត្រូវឧស្សាហ៍លាងដៃនឹងសាប៊ូឲ្យបានញឹកញាប់ ឬទឹកអាល់កុល ឬជែល ដាក់​ជាប់​តាម​​ខ្លួនជាប្រចាំ នៅពេលធ្វើដំណើរគ្រប់ទីកន្លែង ជាពិសេសមិនត្រូវមានការជួបជុំ ឬចាក់ធុងបាសរាំកម្សាន្ត​នោះ​ទេ ដើម្បីរួមគ្នាទប់ស្កាត់នៃការរីករាលដាលជំងឺកូវីដ១៩។

ឯកឧត្តមមានប្រសាសន៍បន្ថែមទៀតថា ស្របពេលដែលប្រទេសកម្ពុជាកំពុងតែ​ទទួលរងនូវផលប៉ះពាល់​ជំងឺ​កូវីដ-១៩នេះប្រមុខរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានដាក់ចេញនូវ «កម្មវិធីផ្តល់សាច់ប្រាក់ជូនប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ និងងាយរង​គ្រោះ​ដោយសារ​ផលប៉ះពាល់នៃជំងឺកូវីដ-១៩» ដើម្បីកាត់បន្ថយការលំបាកជូនបងប្អូនប្រជាពលរដ្ឋ​ក្រីក្រពិត​ប្រាកដ​។

ជាទីចុងបញ្ចប់÷ ឯកឧត្តម សុខ លូ បានសំណូមពរដល់ពុកម៉ែបងប្អូនទាំងអស់ ជួយអប់រំកូនចៅ ឲ្យចូលរួមគោរព​ច្បាប់ចរាចរណ៍ រាល់ការបើកបរម៉ូតូ ត្រូវពាក់មួយសុវត្ថិភាពទាំងអ្នកបើកបរ និងអ្នករួមដំណើរ និងជៀសឲ្យ​ឆ្ងាយពី​គ្រឿងញៀន។

ឯកឧត្តមក៏ព្រមទាំងធ្វើការចែកអំណោយដល់ប្រជាពលរដ្ឋជានិមិតរូប ក្នុងមួយគ្រួសារទទួលបាន អង្ករ មី ម៉ាសក្រណាត់ ក្រម៉ា សាប៊ូលាងដៃ អាកុលដបតូច និងអាកុលដបធំ៕FB_IMG_1596457053576 FB_IMG_1596457017369 FB_IMG_1596457009484 FB_IMG_1596457071996 FB_IMG_1596457066603

Filed in: ព័ត៌មានជាតិ
© 2020 រាជាធិបតេយ្យ. All rights reserved. XHTML / CSS Valid.