ចាងហ្វាងការផ្សាយ គឹម មនោ Tel: 017 78 67 88 និពន្ធនាយក នាង សុផល​ / ការិយាល័យនិពន្ធ ៖ Tel: 085 23 77 23 | 016 75 69 87
ព័ត៌មាន​ថ្មី
- បង្ក្រាបខារ៉ាអូខេមួយកន្លែង ឃាត់ខ្លួនមនុស្សប្រុសស្រីជិត១០០នាក់ ព្រមថ្នាំញៀនមួយចំនួន នៅភ្នំពេញ - អភិបាលខេត្តកំពង់ធំ នាំ​យកអំណោយគម្រោងចលនាភូមិថ្មី របស់ប្រទេសកូរ៉េជូនដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាត - អភិបាលខេត្តកំពង់ធំនាំ​យកអំណោយគម្រោងចលនាភូមិថ្មី របស់ប្រទេសកូរ៉េជូនដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាត - លោក ថេរ សុរិទ្ធិយ៉ាមេអន្តោប្រវេសន៍ច្រកអូរស្មាច់ និងបក្ខពួកកំពុងកេីបលុយបែបអំពេីពុក រលួយមិនគូរនាយឧត្តមសេនីយ៍ គៀត ចន័្ទ ថារិទ្ធ មេីលរំលងទល់តែសោះ - លោក ថេរ សុរិទ្ធិយ៉ាមេអន្តោប្រវេសន៍ច្រកអូរស្មាច់ និងបក្ខពួកកំពុងកេីបលុយបែបអំពេីពុក រលួយមិនគូរនាយឧត្តមសេនីយ៍ គៀត ចន័្ទ ថារិទ្ធ មេីលរំលងទល់តែសោះ - លោក ថេរ សុរិទ្ធិយ៉ាមេអន្តោប្រវេសន៍ច្រកអូរស្មាច់ និងបក្ខពួកកំពុងកេីបលុយបែបអំពេីពុក រលួយមិនគូរនាយឧត្តមសេនីយ៍ គៀត ចន័្ទ ថារិទ្ធ មេីលរំលងទល់តែសោះ - លោក ថេរ សុរិទ្ធិយ៉ាមេអន្តោប្រវេសន៍ច្រកអូរស្មាច់ និងបក្ខពួកកំពុងកេីបលុយបែបអំពេីពុក រលួយមិនគូរនាយឧត្តមសេនីយ៍ គៀត ចន័្ទ ថារិទ្ធ មេីលរំលងទល់តែសោះ - សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញប្រគេនទៀនព្រះវស្សា និងទេយ្យទាន ដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាក្នុងវត្តចំពុះក្អែក - បនល្បែងដ៍ធំនៅភូមិ អន្លួងជ្រៃស្រុកពញា ក្រែកខេត្តត្បួងឃ្មុំ សង្ស័យគ្មានច្បាប់ឃើញបើកលែងរាល់ថ្ងៃយ៉ាងកក្រើកសម្ថកិច្ចមិនបង្ក្រាប - ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំមន្ត្រីជំនាញ អាជ្ញាធរចុះពិនិត្យការ ស្ថាបនាស្ពានថ្មី

ឈ្មួញ​នៅ​តែ​អាច​ប្រមូល​ទិញ​ឈើ​គ្រញូង​ដឹកជញ្ជូន​ចេញពី​ខេត្ត​ឧត្ដរមានជ័យ​

ខេត្ត​ឧត្ដរមានជ័យ ៖ បច្ចុប្បន្ន នៅតែ​មាន​ពលរដ្ឋ​ខ្មែរ​លប​លួច​ឆ្លងដែន​ចូល​កាប់​ឈើ​គ្រញូង​លើ​ទឹកដី​សៀម​ស្ពាយ យកមក​លក់​ឲ្យ​ឈ្មួញ​ជា​មន្ត្រី​យោធា និង​មន្ត្រីនគរបាល​ដែល​ឈរជើង​ចាំ​ទិញ​តាម​ច្រករបៀង​មួយចំនួន​ដូច​មុន​ដដែល​។

​ប្រភព​ព័ត៌មាន​ពី​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​និង​ប្រជាពលរដ្ឋ​រស់នៅ​តាម​តំបន់​ព្រំដែន​ក្នុង​ក្រុង​សំរោង ស្រុក​អន្លង់វែង​និង​ស្រុក​ត្រពាំង​ប្រាសាទ​ខេត្ត​ឧត្ដរ​មានជ័យ​បានឲ្យដឹងថា​៖​ពលរដ្ឋ​ខ្មែរ​ដែល​ឆ្លងដែន​ខុសច្បាប់​ចូល​កាប់​ឈើ​គ្រញូង​លើ​ទឹកដី​សៀម តាម​ព្រំដែន​ក្នុង​ខេត្ត​សុរិន្ទ​និង​ខេត្ត​ស៊ី​សា​កេង​ត្រូវបាន​យោធា​សៀម​ការពារ​ព្រំដែន​បាញ់សម្លាប់​និង​ចាប់ខ្លួន​ជា​បន្តបន្ទាប់ ។ ចំណែក​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​ក្នុង​ខេត្ត​ឧត្ដរមានជ័យ មិន​ចាត់​វិធានការ​បង្ក្រាប​ក្រុម​ឈ្មួញ​ជា​មន្ត្រី​យោធា​និង​មន្ត្រីនគរបាល​ដែល​ចាំ​ទិញ​ឈើ​គ្រញូង​ពី​ពលរដ្ឋ​ខ្មែរ​ដែល​ស្ពាយ​ចេញពី​ទឹកដី​សៀម​នោះទេ​។​

​ប្រជា​ពលរដ្ឋ​ខ្មែរ​មួយចំនួន​ដែល​លប​លួច​ឆ្លងដែន​ចូល​កាប់​ឈើ​គ្រញូង​លើ​ទឹកដី​សៀម​បានឲ្យដឹងថា​៖ មាន​មន្ត្រី​យោធា​និង​មន្ត្រីនគរបាល​នៅ​ពីក្រោយ​ខ្នង​ពួកគេ​ក្នុងការ​ឆ្លងដែន​ខុសច្បាប់​ចូល​កាប់​ឈើ​គ្រញូង​ស្ពាយ​ចេញពី​ទឹកដី​សៀម​។

​ប្រសិនបើ​គ្មាន​ឈ្មួញ​ជា​មន្ត្រី​យោធា​និង​មន្ត្រីនគរបាល​ចាំ​ទិញ​ឈើ​គ្រញូង​តាម​ច្រករបៀង​ព្រំដែន​ទេនោះ គឺ​គ្មាន​ពលករ​ខ្មែរ​លប​លួច​ឆ្លងដែន​ចូល​កាប់​ឈើ​គ្រញូង​លើ​ទឹកដី​សៀម​ឡើយ ព្រោះ​មិន​ដឹង​យកមក​លក់​ឲ្យ​អ្នកណា​។

​មជ្ឈដ្ឋាន​ជាតិ​បានធ្វើការ​រិះគន់​ដោយ​ចំៗ​ថា​៖ លោក​អ៊ឹម​សា​វរិ​ទ្ធនាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ឧត្ដរមានជ័យ មិន​ចាត់​វិធានការ​ទៅលើ​ក្រុម​ឈ្មួញ​ដែល​ជា​ឧក្រិដ្ឋជន​ជួញដូរ​ឈើ​គ្រញូង​នោះទេ ហេតុនេះហើយ​ទើប​ក្រុម​ឈ្មួញ​ជា​មន្ត្រី​យោធា​និង​មន្ត្រីនគរបាល​ការពារ​ព្រំដែន​មួយចំនួន​នៅតែ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​របស់​ខ្លួន​។​

​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន​តាម​ព្រំដែន​ខ្មែរ​-​សៀម​ក្នុងស្រុក​ត្រពាំង​ប្រាសាទ​ស្រុក​អន្លង់វែង​និង​ក្រុង​សំរោង​ខេត្ត​ឧត្ដរមានជ័យ បានឲ្យដឹងថា ៖ បច្ចុប្បន្ន​មាន​ឈ្មួញ​២​នាក់​នៅ​តែ​បន្តសកម្មភាព​ប្រមូល​ទិញ​ឈើ​គ្រញូង​ដឹក​ចេញពី​ខេត្ត​ឧត្ដរ​មានជ័យ​បាន​យ៉ាង​ស្រួល​បំផុត ។ ក្នុងនោះ​ឈ្មួញ​ជនជាតិ​យួន​ឈ្មោះ​ង្វៀង​ធី​ម៉ៃ​ហៅ​យាយ​ម៉ា​យ កំពុង​ធ្វើ​សកម្មភាព​ប្រមូល​ទិញ​ឈើ​គ្រញូង​ក្នុងស្រុក​ត្រពាំង​ប្រាសាទ និង​ស្រុក​អន្លង់វែង ហើយ​ដឹកជញ្ជូន​ទៅ​ស្រុក​យួន​យ៉ាង​សុខ​ស្រួល​ព្រោះ​មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ជាច្រើន​ស្ថាប័ន ។ ចំណែក​ឈ្មួញ​ជនជាតិខ្មែរ​ឈ្មោះ​មករា នៅតែ​បន្ត​សកម្មភាព​ប្រមូល​ទិញ​ឈើ​គ្រញូង​តាម​តំបន់​ព្រំដែន​ក្នុង​ស្រុក​ត្រពាំង​ប្រាសាទ និង​ក្រុង​សំរោង​ហើយ​ដឹកជញ្ជូន​ឆ្លងកាត់​ខេត្ត​សៀមរាប​ខេត្ត​កំពង់ធំ ចេញ​ទៅ​ស្រុក​យួន​ដោយ​គ្មាន​មន្ត្រី​ជំនាញ​ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ទប់ស្កាត់​ទាល់តែសោះ​។

​កន្លងមក ឈ្មួញ​ជនជាតិ​យួន​ឈ្មោះ​ង្វៀង​ធី​ម៉ា​យ ហៅ​យាយ​ម៉ា​យ ធ្លាប់​ជាប់​ពន្ធនាគារ ដោយសារ​ពាក់ព័ន្ធ​ជំនួញ​ឈើ​គ្រញូង​ខុសច្បាប់ រី​ឯ​ឈ្មួញ​ជនជាតិខ្មែរ​ឈ្មោះ​មករា មិន​ដែល​ត្រូវ​សមត្ថកិច្ច​បង្ក្រាប​ឡើយ  ហើយ​បច្ចុប្បន្ន​ឈ្មួញ​ទាំង​២​នាក់​នេះ នៅតែ​បន្ត​សកម្មភាព​ជួញដូរ​ឈើ​គ្រញូង​ក្នុង​ខេត្ត​ឧត្ដរមានជ័យ យ៉ាង​គឃ្លើន ៕

 

w_udormean1 w_udormean5 w_udormean4 w_udormean3 w_udormean2

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់, សូមរាយការណ៍
© 2020 រាជាធិបតេយ្យ. All rights reserved. XHTML / CSS Valid.