ចាងហ្វាងការផ្សាយ គឹម មនោ Tel: 017 78 67 88 និពន្ធនាយក នាង សុផល​ / ការិយាល័យនិពន្ធ ៖ Tel: 085 23 77 23 | 016 75 69 87
ព័ត៌មាន​ថ្មី
- បង្ក្រាបខារ៉ាអូខេមួយកន្លែង ឃាត់ខ្លួនមនុស្សប្រុសស្រីជិត១០០នាក់ ព្រមថ្នាំញៀនមួយចំនួន នៅភ្នំពេញ - អភិបាលខេត្តកំពង់ធំ នាំ​យកអំណោយគម្រោងចលនាភូមិថ្មី របស់ប្រទេសកូរ៉េជូនដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាត - អភិបាលខេត្តកំពង់ធំនាំ​យកអំណោយគម្រោងចលនាភូមិថ្មី របស់ប្រទេសកូរ៉េជូនដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាត - លោក ថេរ សុរិទ្ធិយ៉ាមេអន្តោប្រវេសន៍ច្រកអូរស្មាច់ និងបក្ខពួកកំពុងកេីបលុយបែបអំពេីពុក រលួយមិនគូរនាយឧត្តមសេនីយ៍ គៀត ចន័្ទ ថារិទ្ធ មេីលរំលងទល់តែសោះ - លោក ថេរ សុរិទ្ធិយ៉ាមេអន្តោប្រវេសន៍ច្រកអូរស្មាច់ និងបក្ខពួកកំពុងកេីបលុយបែបអំពេីពុក រលួយមិនគូរនាយឧត្តមសេនីយ៍ គៀត ចន័្ទ ថារិទ្ធ មេីលរំលងទល់តែសោះ - លោក ថេរ សុរិទ្ធិយ៉ាមេអន្តោប្រវេសន៍ច្រកអូរស្មាច់ និងបក្ខពួកកំពុងកេីបលុយបែបអំពេីពុក រលួយមិនគូរនាយឧត្តមសេនីយ៍ គៀត ចន័្ទ ថារិទ្ធ មេីលរំលងទល់តែសោះ - លោក ថេរ សុរិទ្ធិយ៉ាមេអន្តោប្រវេសន៍ច្រកអូរស្មាច់ និងបក្ខពួកកំពុងកេីបលុយបែបអំពេីពុក រលួយមិនគូរនាយឧត្តមសេនីយ៍ គៀត ចន័្ទ ថារិទ្ធ មេីលរំលងទល់តែសោះ - សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញប្រគេនទៀនព្រះវស្សា និងទេយ្យទាន ដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាក្នុងវត្តចំពុះក្អែក - បនល្បែងដ៍ធំនៅភូមិ អន្លួងជ្រៃស្រុកពញា ក្រែកខេត្តត្បួងឃ្មុំ សង្ស័យគ្មានច្បាប់ឃើញបើកលែងរាល់ថ្ងៃយ៉ាងកក្រើកសម្ថកិច្ចមិនបង្ក្រាប - ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំមន្ត្រីជំនាញ អាជ្ញាធរចុះពិនិត្យការ ស្ថាបនាស្ពានថ្មី

​មន្ត្រី​ជំនាញ​និង​អាជ្ញាធរ​ធ្វើ​មិនដឹងមិនឮ​ពី​សកម្មភាព​ឈ្មួញ​កាយ​ដី​ភ្នំ​

ខេត្ត​ព្រះសីហនុ ៖ ភ្នំ​មួយ​កន្លែង​ក្នុង​មូលដ្ឋាន​ពួកគាត់ ត្រូវ​ឈ្មួញ​ឈ្មោះ ង៉ែត ប្រើ​គ្រឿងចក្រ​កកាយ​យក​អាចម៍ដី​ដឹកជញ្ជូន​ធ្វើ​អាជីវកម្ម​អស់​ពាក់កណ្ដាល​ទៅហើយ មិនឃើញ​មន្ត្រី​អាជ្ញាធរ​និង​មន្ត្រី​មន្ទីរ​ពាក់ព័ន្ធ​ចាត់វិធានការ​ទប់ស្កាត់​នោះទេ​។

​លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ​ក៏​ដូចជា​អភិបាល​ស្រុក​ព្រៃនប់ បាន​រក្សា​ភាព​ស្ងៀមស្ងាត់ បណ្ដោយ​ឲ្យ​ឈ្មួញ​ឈ្មោះ​ង៉ែត​ប្រើ​គ្រឿងចក្រ​កាយ​រំលាយ​ភ្នំ​អស់​ពាក់កណ្ដាល​ទៅហើយ​។​

​សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​តាសេក​ឃុំ​ចំណារ​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​បានឲ្យដឹងថា ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្ត​ព្រះសីហនុ គឺជា​អ្នក​ឃុបឃិត​ឲ្យ​ឈ្មួញ​ឈ្មោះ​ង៉ែត កាយ​រំលាយ​ដីភ្នំ​ធ្វើ​អាជីវកម្ម​តាម​អំពើ​ចិត្ត​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍ ហើយ​មិន​ខ្វល់​ពី​ការរិះគន់​អ្វី​ទាំងអស់​។​ឈ្មួញ​ឈ្មោះ​ង៉ែត​អាង​មាន​ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្ត​ព្រះសីហនុ គឺជា​ខ្នងបង្អែក​យ៉ាង​រឹងមាំ​ទើប​ហ៊ាន​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​របស់​ខ្លួន​។

​ជាក់ស្ដែង ឈ្មួញ​ឈ្មោះ ង៉ែត បាន​ប្រើ​គ្រឿងចក្រ​ជាច្រើន​គ្រឿង​មក​ជីក​កកាយ​ដីភ្នំ​យ៉ាង​គឃ្លើន ហើយ​ប្រើ​រថយន្ត​ធំៗ​ជាច្រើន​គ្រឿង​ដឹក​អាចម៍ដី​លើស​ចំណុះ​យកទៅ​លក់​ប្រមូលបាន​លុយ​យ៉ាងច្រើន​ក្នុង​មួយ​ខែៗ​។​

​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​ភ្នំ​នោះ​បាន​លើកឡើង​ថា​៖ ប្រសិនបើ​គ្មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្ត​ព្រះសីហនុ ក៏​ដូចជា​ពី​សំណាក់​មន្ត្រី​អាជ្ញាធរ​ស្រុក​ព្រៃនប់ ទេ​នោះ​គឺ​ឈ្មួញ​ឈ្មោះ​ង៉ែត​មិន​ហ៊ាន​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​ឡើយ​។

​ដូច្នេះ​លោក ស៊ុយ សែម រដ្ឋមន្ត្រី​ក្រសួង​រ៉ែ​និង​ថាមពល​គួរ​ពិនិត្យមើល​បញ្ហា​ខាងលើ​នេះ​ផង​ព្រោះ​ភ្នំ​មួយ​កន្លែង​ក្នុង​ឃុំ​ចំណារ​ស្រុក​ព្រៃនប់ កំពុង​ប្រឈម​នឹង​ការ​រលាយបាត់​រូបរាង​នាពេល​ឆាប់ៗ​ខាងមុខ​។​

​មន្ត្រីរាជការ​នៅក្នុង​សាលា​ស្រុក​ព្រៃនប់​បានឲ្យដឹង​ទៀតថា ៖ ប្រសិនបើ​គ្មាន​ការឃុបឃិត​ជា​ប្រព័ន្ធ​ទេនោះ​គឺ​ឈ្មួញ​ឈ្មោះ ង៉ែត មិន​អាច​កាយ​រំលាយ​ដីភ្នំ​ធ្វើ​អាជីវកម្ម​ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​យ៉ាង​គឃ្លើន​ដូច​សព្វថ្ងៃនេះ​ទេ​។

​មានន័យ​ថា ការ​ដែល​ឈ្មួញ​ឈ្មោះ ង៉ែត ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ដូច​សព្វថ្ងៃនេះ គឺ​មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​ប្រធានការិយាល័យ​រ៉ែ​និង​ថាមពល​ស្រុក​ព្រៃនប់ ក៏​ដូចជា​ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្ត​ព្រះសីហនុ ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​ទៅ​ដោយ​រលូន ហើយ​ភ្នំ​មួយ​ទាំងមូល​ត្រូវ​កាយ​រំលាយ​អស់​ប្រមាណ​ពាក់កណ្ដាល​រួចជាស្រេច​ទៅហើយ​។

​មកដល់ពេលនេះ លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ ក៏​ដូចជា​ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្ត​ព្រះសីហនុ​សម្ងំ​ស្ងាត់ឈឹង​ទុក​ឲ្យ​ឈ្មួញ​ឈ្មោះ​ង៉ែត​កាយ​រំលាយ​ដីភ្នំ​យ៉ាង​ពេញបន្ទុក​តែម្តង​។ ដូច្នេះ​លោក ស៊ុយ សែម រដ្ឋមន្ត្រី​ក្រសួង​រ៉ែ​និង​ថាមពល មិនគួរ​បណ្ដែតបណ្ដោយ​តទៅទៀត​ទេ​ហើយ​គួរពិនិត្យមើល​អំពើពុករលួយ​និង​ភាព​អសកម្ម​របស់​ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្ត​ព្រះសីហនុ​ផង​៕

kph1 kph4 kph3 kph2

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់, សូមរាយការណ៍
© 2020 រាជាធិបតេយ្យ. All rights reserved. XHTML / CSS Valid.