ចាងហ្វាងការផ្សាយ គឹម មនោ Tel: 017 78 67 88 និពន្ធនាយក នាង សុផល​ / ការិយាល័យនិពន្ធ ៖ Tel: 085 23 77 23 | 016 75 69 87
ព័ត៌មាន​ថ្មី
- បង្ក្រាបខារ៉ាអូខេមួយកន្លែង ឃាត់ខ្លួនមនុស្សប្រុសស្រីជិត១០០នាក់ ព្រមថ្នាំញៀនមួយចំនួន នៅភ្នំពេញ - អភិបាលខេត្តកំពង់ធំ នាំ​យកអំណោយគម្រោងចលនាភូមិថ្មី របស់ប្រទេសកូរ៉េជូនដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាត - អភិបាលខេត្តកំពង់ធំនាំ​យកអំណោយគម្រោងចលនាភូមិថ្មី របស់ប្រទេសកូរ៉េជូនដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាត - លោក ថេរ សុរិទ្ធិយ៉ាមេអន្តោប្រវេសន៍ច្រកអូរស្មាច់ និងបក្ខពួកកំពុងកេីបលុយបែបអំពេីពុក រលួយមិនគូរនាយឧត្តមសេនីយ៍ គៀត ចន័្ទ ថារិទ្ធ មេីលរំលងទល់តែសោះ - លោក ថេរ សុរិទ្ធិយ៉ាមេអន្តោប្រវេសន៍ច្រកអូរស្មាច់ និងបក្ខពួកកំពុងកេីបលុយបែបអំពេីពុក រលួយមិនគូរនាយឧត្តមសេនីយ៍ គៀត ចន័្ទ ថារិទ្ធ មេីលរំលងទល់តែសោះ - លោក ថេរ សុរិទ្ធិយ៉ាមេអន្តោប្រវេសន៍ច្រកអូរស្មាច់ និងបក្ខពួកកំពុងកេីបលុយបែបអំពេីពុក រលួយមិនគូរនាយឧត្តមសេនីយ៍ គៀត ចន័្ទ ថារិទ្ធ មេីលរំលងទល់តែសោះ - លោក ថេរ សុរិទ្ធិយ៉ាមេអន្តោប្រវេសន៍ច្រកអូរស្មាច់ និងបក្ខពួកកំពុងកេីបលុយបែបអំពេីពុក រលួយមិនគូរនាយឧត្តមសេនីយ៍ គៀត ចន័្ទ ថារិទ្ធ មេីលរំលងទល់តែសោះ - សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញប្រគេនទៀនព្រះវស្សា និងទេយ្យទាន ដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាក្នុងវត្តចំពុះក្អែក - បនល្បែងដ៍ធំនៅភូមិ អន្លួងជ្រៃស្រុកពញា ក្រែកខេត្តត្បួងឃ្មុំ សង្ស័យគ្មានច្បាប់ឃើញបើកលែងរាល់ថ្ងៃយ៉ាងកក្រើកសម្ថកិច្ចមិនបង្ក្រាប - ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំមន្ត្រីជំនាញ អាជ្ញាធរចុះពិនិត្យការ ស្ថាបនាស្ពានថ្មី

លោក​កែវ​វ៉ា​ន្នី​ប្រធាន​សាខាគយ​ខេត្តតាកែវ​ខិតខំ​ប្រពឹត្ត​អំពើ​ពុករលួយ​ដើម្បី​ជួយប​ក្ស​

ខេត្តតាកែវ ​៖​ ឈ្មួញ​នាំ​ចូល​ទំនិញគេចពន្ធ​ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​កាន់តែ​ច្រើនឡើងៗ​តាម​ច្រក​ភ្នំ​ដិន ច្រក​ត្រពាំង​ក្រសាំង​និង​ច្រក​បាក់ដៃ​ជាដើម​ហើយ​លោក​កែវ​វ៉ា​ន្នី​និង​បក្ខពួក​ប្រមូល​លុយ​លើ​តុ​ក្រោម​តុ​បាន​យ៉ាងច្រើន​។ នៅពេលដែល​ការបោះឆ្នោត​ជាតិ​អាណ​តិ្ត​ទី​៦ ថ្ងៃទី​២៩ ខែកក្កដា​ឆ្នាំ​២០១៨ កាន់តែ​ខិត​ជិត​មក​ដល់​គឺ​លោក​កែវ​វ៉ា​ន្នី​ប្រធាន​សាខាគយ​ខេត្តតាកែវ​ប្រព្រឹត្ត​អំពើពុករលួយ​កាន់តែ​ខ្លាំង​ជាង​មុន​ទៅ​ទៀត​។​ជាង​នេះ​ទៅ​ទៀត​លោក​កែវ​វ៉ា​ន្នី​ប្រធាន​សាខាគយ​ខេត្តតាកែវ​តែងតែ​ប្រើពាក្យ​«​ជួយ​គណបក្ស​» ដើម្បី​គំរាម​មន្ត្រីក្រោមឱវាទ​មិន​ឲ្យ​តវ៉ា​ទៅ​នឹង​អំពើ​ពុករលួយ របស់ខ្លួន​។​

​ក្រុម​ឈ្មួញ​និង​អាជីវករ​មួយចំនួន​ដែល​រកស៊ី​នាំចូល​ទំនិញ​ស្របច្បាប់​បង់​ពន្ធគយ​ត្រឹមត្រូវ​នៅ​ច្រក​ព្រំដែន​បានឲ្យដឹងថា​៖ បច្ចុប្បន្ន​មុខរបរ​រកស៊ី​របស់​ពួក​គាត់​នៅ​សល់​កម្រៃ​តិចតួច​បំផុត​ព្រោះ​ត្រូវ​បង់លុយ​លើ​តុ​ក្រោម​តុឲ្យ​ក្រុម​សមត្ថកិច្ច​គយ​ពុករលួយ​កាន់តែ​ច្រើនឡើងៗ​។ ទោះ​បី​ពួក​គាត់​បង់ពន្ធ​ត្រឹមត្រូវ​នៅ​ច្រកព្រំដែន​យ៉ាងណាក៏ដោយ ក៏​ចៀស​មិន​ផុត​ពី​បង់លុយ​លើ​តុ​ក្រោម​តុឲ្យមន្ត្រី​គយ​ប្រចាំ​ប៉ុស្ដិ៍​ជជុះ​២​កន្លែង​លើ​ផ្លូវជាតិ​លេខ​២ ក្រោម​ការគ្រប់គ្រង​រប​ស់មេ​គយ​ចល័ត​ខេត្តតាកែវ​ឈ្មោះ​លាង​ម៉ុង​នោះឡើយ​។ ការដែល​លោក​លាង​ម៉ុង​មេ​គយ​ចល័ត​ខេត្តតាកែវ​អាចធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​គឺ​មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក​កែវ​វ៉ា​ន្នី​ប្រធាន​សាខាគយ​ខេត្តតាកែវ​ផងដែរ​។ ដូច្នេះហើយ​ទើប​មានការ​អំពាវនាវ​ដល់​លោក​ឱម​យ៉ិនទៀង​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ឲ្យ​ចាត់​វិធានការ​លុបបំបាត់​អំពើពុករលួយ​របស់​មន្ត្រី​គយ​ចល័ត​លើ​ផ្លូវជាតិ​លេខ​២ ក្នុង​ខេត្ត​តាកែវ​ជា​បន្ទាន់​ព្រោះ​កន្លងមក​លោក​ឱម​យ៉ិនទៀង ធ្លាប់​ប្ដេជ្ញា​លុប​បំបាត់​អំពើពុករលួយ​នៅតាម​ដងផ្លូវ​ប្រកប​ប្រសិទ្ធភាព​។​

​ប្រភព​ដែល​ស្និទ្ធ​នឹង​លោក​កែវ​វ៉ា​ន្នី​ប្រធាន​សាខាគយ​ខេត្ត​តាកែវ​បានឲ្យដឹងថា​៖​បច្ចុប្បន្ន​ទំនិញ​ដែល​ឈ្មួញ​ធំៗ​នាំ​ចូល​តាម​ច្រក​ភ្នំ​ដិន ច្រក​កំពង់​ក្រសាំង​និង​ច្រក​បាក់ដៃ​ជាដើម គឺ​ឈ្មួញ​បង់ពន្ធ​ត្រឹម​២៥​ទៅ​៣០​ភាគរយ​ប៉ុណ្ណោះ​ក្រៅពីនេះ​គឺ​មាន​ការឃុបឃិត​បែង​ចែក​ផលប្រយោជន៍​ជាមួយ​មន្ត្រី​គយ​ពុករលួយ​។ បើទោះបី​រឿងអាស្រូវ​ពុករលួយ​តាម​ច្រើន​រូបភាព​របស់​លោក​កែវ​វ៉ា​ន្នី​ត្រូវបាន​បើក​កកាយ​ជា​បន្តបន្ទាប់​យ៉ាងណាក៏ដោយ ក៏ លោក​គុណ​ញឹម​អគ្គនាយក​គយ​បែរជា​ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​។ ហេតុនេះហើយ​ទើប​លោក​កែវ​វ៉ា​ន្នី​ប្រធាន​សាខាគយ​ខេត្តតាកែវ មាន​អំណាច​កាន់តែ​ធំធេង​ក្នុង​ការប្រព្រឹត្ត​អំពើពុករលួយ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ចំណុច​ដែល​គួរឲ្យ​កត់សម្គាល់​នោះ​គឺ​លោក​កែវ​វ៉ា​ន្នី តែងតែ​ប្រើពាក្យ​ប្រមូល​លុយ​ជួយ​គណបក្ស​ដើម្បី​បិទបាំង​អំពើពុករលួយ​របស់​ខ្លួន ហើយ​បន្ត​ប្រើ​តួនាទី​និង​អំណាច​កាន់តែ​ខ្លាំង​ជាង​ពី​ពេលមុនៗ​ថែមទៀត​ផង​៕

keo-vanny takeocustom1 takeocustom2

Filed in: ព័ត៌មានសំខាន់, សូមរាយការណ៍
© 2020 រាជាធិបតេយ្យ. All rights reserved. XHTML / CSS Valid.