ចាងហ្វាងការផ្សាយ គឹម មនោ និពន្ធនាយក នាង សុផល​ / ការិយាល័យនិពន្ធ ៖ 012 95 43 55 | 016 75 69 87
ព័ត៌មាន​ថ្មី
- អំណោយ​មនុស្សធម៌​ពី​កាកបាទ​ ​ក្រហម​កម្ពុជា​ខេត្ត​មណ្ឌល​គី​រី​ជួយឧបត្ថម្ភ​ដល់​ពលរដ្ឋ​ចំនួន​ ១៩៦​គ្រួសារ រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​..!! - ពិធី​ប្រកាស​ចូល​កាន់តំណែង​នាយក​ប្រតិបត្តិ​សាខា ក្រោម​អធិបតីភាព លោកជំទាវ ពុំ ចន្ទី​នី អគ្គលេខាធិការ​កាកបាទ​ក្រហម​កម្ពុជា​ - រដ្ឋបាល​ក្រុង​ស្វាយរៀង​បាន​បើក​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​០៣ អាណត្តិ​ទី​០៣ របស់​ក្រុមប្រឹក្សា​ក្រុង​ស្វាយរៀង​..!! - លោកជំទាវ ម៉ែន នារី​សោ​ភ័គ អគ្គលេខាធិការរង​ទី ១ កាកបាទក្រហមកម្ពុជា បាន​ទទួល​ជួប​សវនាការ និង​ទទួល​អំណោយ​ជា​កាបូបស្ពាយ​ចំនួន ១០០ ពី​លោក ផា​ទ្រី​ក ស៊ូ (Mr. Patrick Su) ប្រធាន​ផ្នែក​ក្រុម​ប្រតិបត្តិ​សង្គម​នៃ​ក្រុមហ៊ុន ស្តា​រីត ខេ​ម​បូឌា​ - ​មេ​ឈ្មួញ​វៀតណាម​បំបែក​រឿង​មេ​គយ​កណ្ដាល​និង​ខេត្តតាកែវ អត់​បង់ពន្ធ​ឬ​បង់ពន្ធ​មិន​គ្រប់​ក្នុង​ការនាំ​ទំនិញ​ពី​វៀតណាម​...!! - ​ឧកញ៉ា គង់ ក្រឹ​ង ម្ចាស់​កសិដ្ឋាន​ចិញ្ចឹមសត្វ​គោ​ស្រុក​ស្នួល​ខេត្ត​ក្រចេះ​ត្រៀមខ្លួន ទៅ​បំភ្លឺ​ករណី​ចោទប្រកាន់​រឿង​ព្រៃឈើ​ - ឯកឧត្តម អ៊ុន ចាន់​ដា រៀបចំ​កន្លែង​ស្នាក់នៅ​ដោយ​ឥតគិតថ្លៃ សំរាប់​សិស្សានុសិស្ស ដែល​មក​ប្រលង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ - ឯកឧត្តម អភិបាលខេត្ត និង​ថ្នាក់ដឹកនាំ​មន្ទីរ​ជំនាញ​ពាក់ព័ន្ធ ទទួល​ស្វាគមន៍​គណៈប្រតិភូ​គណៈកម្មការ​ទី​៤ នៃ​ព្រឹទ្ធសភា - អាជ្ញាធរ​ខេត្ត​កំពត​ចុះសួរសុខទុក្ខ និង​នាំ​អំណោយ​ចែកជូន​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹក​ជំនន់​នៅ​ស្រុក​ទឹកឈូ​ - ​លោក ម៉ែន វិបុល អភិបាល នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង អញ្ជើញ​ពិនិត្យមើល​ការស្ថាបនា ច្រាំ​ទន្លេវ៉ៃ​គោ រៀបចំ​ប្រព័ន្ធ​លូបង្ហូរទឹក រៀបចំ​សួនច្បារ ការ៉ូឡា ពង្រីក​ផ្លូវ និង​រៀបចំ​កន្លែង​អង្គុយ​ទស្សនាការ​ប្រណាំងទូក​!

ឈ្មួញ​ច្រើន​នាក់​សម្រុក​នាំចូល​ទំនិញគេចពន្ធ​តាម​ច្រក​ទំនប់រលក​

ខេត្ត​ព្រះសីហនុ ៖ តាម​ការ​បង្ហើប​ពី​មន្ត្រី​នៅ​ច្រក​ទំនប់រលក​ក្រុងព្រះសីហនុ​បានឲ្យដឹង​ថា​មួយរយៈ​កន្លងទៅ​នេះ​ឈ្មួញ​ឈ្មោះ​ឌី ដែល​អាង​មាន​ខ្នងបង្អែក​រឹងមាំ​និង​ឈ្មួញ​ច្រើន​នាក់​ទៀត​កំពុង​សម្រុក​នាំចូល​ទំនិញ​គេច​ពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុស​ច្បាប់​យ៉ាង​ពេញបន្ទុក​តាម​ច្រក​ផែ​ទំនប់រលក​(​អតីត​ផែ សូ​ជុង​ហួរ​) ក្រុងព្រះសីហនុ​។

ការ​ដែល​ឈ្មួញ​ទាំងនោះ​អាច​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​គឺ​មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក នុប​សំអាន​ប្រធានការិយាល័យ​គយ​ច្រក​ទំនប់រលក​ដែល​កំពុង​ខំប្រឹង​ប្រមូល​លុយ​ស្រង់ដើម​យ៉ាង​តក់ក្រហល់​។

មន្ត្រី​និង​ភ្នាក់ងារ​គយ​ក្នុង​ខេត្ត​ព្រះសីហនុ​បានឲ្យដឹង​ថា​បច្ចុប្បន្ន​ឈ្មួញ​មួយចំនួន​កំពុង​សម្រុក​នាំចូល​ទំនិញគេចពន្ធ​ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុស​ច្បាប់​ចូល​តាម​ច្រក​ទំនប់រលក កាន់តែ​ច្រើនឡើងៗ​ធ្វើ​ឲ្យ​រដ្ឋ​ត្រូវ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​មួយខែៗ​។
​ជាក់ស្ដែង​សូម្បីតែ​ប្រេងសាំង​គេចពន្ធ និង​ទំនិញគេចពន្ធ​ច្រើន​ប្រភេទ​ត្រូវ​ឈ្មួញ​សម្រុក​នាំ​ចូល​តាម​ច្រក​ទំនប់រលក យ៉ាង​គគ្រឹកគគ្រេង​ហើយ​លោក​នុប​សំអាន​សប្បាយ​ប្រមូល​លុយ​ស្រង់ដើម​យ៉ាង​សុខ​ស្រួល​។​

​បើ​តាម​ភ្នាក់ងារ​គយ​និង​មន្ត្រី​គយ​ក្នុង​ខេត្ត​ព្រះសីហនុ​បានឲ្យដឹង​ទៀត​ថា​លោក​នុប​សំអាន កំពុង​ឃុបឃិត​បើកដៃ​ឲ្យ​ឈ្មួញ​នាំ​ចូល​ទំនិញ​គេច​ពន្ធ​និង​ប្រេងសាំង​គេចពន្ធ​តាម​ច្រក​ទំនប់រលក កាន់តែ​ច្រើនឡើងៗ​ធ្វើ​ឲ្យ​រដ្ឋ​ត្រូវ​ខាតបង់​ចំណូល​ពន្ធ​រាប់​ម៉ឺន​ដុល្លារ​ក្នុង​មួយ​ខែៗ ហើយ​ជា​ឈ្មួញ​ដ៏​មាន​ឥទ្ធិពល​បំផុត​ប្រចាំ​ទឹកដី​ខេត្ត​ព្រះសីហនុ​។

ឈ្មួញ​បាន​សម្រុក​នាំចូល​ទំនិញគេចពន្ធ និង​ប្រេងសាំង​គេច​ពន្ធ​មក​ចែកចាយ​ពេញ​ទីផ្សារ​ក្នុង​ខេត្ត​ព្រះសីហនុ និង​ដឹកជញ្ជូន​ទៅ​លក់​ចែកចាយ​តាម​បណ្ដា​ខេត្ត​ផ្សេងៗ​ទៀត​ដូចជា​ខេត្ត​កោះកុង​ខេត្ត​កំពត​ខេត្ត​កំពង់ស្ពឺ​និង​ចូលមក​ដល់​រាជធានី​ភ្នំពេញ​ទៀត​ផង​ព្រោះ​គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​ប៉ះពាល់​ឡើយ​។​

​ដោយសារ​តែ​ការឃុបឃិត​បើកដៃ​ឲ្យ​ឈ្មួញ​នាំ​ចូល​ប្រេងសាំង​គេចពន្ធ​ក៏ដូចជា​ទំនិញគេចពន្ធ​ច្រើន​ប្រភេទ​យ៉ាង​ពេញបន្ទុក​គឺ​លោក​នុប​សំអាន ប្រធានការិយាល័យ​គយ​ច្រក​ទំនប់រលក​អាច​ប្រមូល​លុយ បាន​យ៉ាងច្រើន​ក្នុង​មួយ​ខែៗ​។

​ប្រភព​ដែល​ស្និទ្ធ​នឹង​លោក​នុប​សំអាន​បាន​បង្ហើប​ឲ្យដឹងថា​លោក​នុប​សំអាន ចំណាយ​ដើមទុន​យ៉ាងច្រើន​ក្នុង​ការទទួលបាន​តំណែង​ជា​មេ​គយ​ច្រក​ទំនប់រលក ហេតុនេះហើយ​ទើប​លោក​នុប​សំអាន​ឃុបឃិត​បើកដៃ​ឲ្យ​ឈ្មួញ​ធំៗ​ជាច្រើន​នាក់​ទៀត​នាំចូល​ទំនិញគេចពន្ធ​ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់ ។

​ចំណែក​លោក​គុណ​ញឹម​ដែលជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​បាន​រក្សា​ភាព​ស្ងៀមស្ងាត់​បើទោះបី​រឿងអាស្រូវ​ពុករលួយ​របស់​លោ​កនុ​ប​សំអាន​ត្រូវបាន​បើក​កកាយ​ជា​បន្តបន្ទាប់​យ៉ាងណាក៏ដោយ​៕

 

kunnhoem tumnubrorlok2 tumnubrorlok21

Filed in: ព័ត៌មានសំខាន់, សូមរាយការណ៍
© 2019 រាជាធិបតេយ្យ. All rights reserved. XHTML / CSS Valid.