ចាងហ្វាងការផ្សាយ គឹម មនោ Tel: 017 78 67 88 និពន្ធនាយក នាង សុផល​ / ការិយាល័យនិពន្ធ ៖ Tel: 085 23 77 23 | 016 75 69 87
ព័ត៌មាន​ថ្មី
- សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ចំនួន​បី​នៅ​តំបន់​អឺរ៉ុប​ - ករណី​រំលោភ​យក​ដី​ផ្លូវ​សង់​សំណង់​រឹងមាំ​របស់​ជនខិលខូច​អាជ្ញាធរ​ក្រុង​ប៉ោយប៉ែ​ត​មិន​ចាត់ការ​តាម​ផ្លូវច្បាប់​ទើប​បញ្ហារ​ទំនាស់​នៅតែ​កើតមាន​រហូត​...!! - ឯកឧត្តម​អគ្គ​បិណ្ឌ​ត​សភា​ចារ្យ អូន ពន្ធ័មុនីរ័ត្ន​បានរៀបចំ​ពិធី​ដាំ​ដើម​ក្រវ៉ាន់​និមិត្តរូប​ចំនួន​៥០០​ដើម ​នៅមុខ​ប្រាសាទ​អង្គ​វត្ត​...!! - រដ្ឋបាល​ខណ្ឌដូនពេញ ត្រូវ​បាន​ពិនិត្យ​និង​វាយតម្លៃ​ជា​បេក្ខភាព​ក្នុង​ការប្រឡងប្រណាំង​ទីក្រុង​ទេសចរណ៍​ស្អាត​អាស៊ាន​លើ​ក​ទី​២..!! - សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​វៀតណាម - សម្ដេច​តេជោ ហ៊ុន សែន និង​សម្តេច​កិតិ្ត​ព្រឹទ្ធ​បណ្ឌិត អញ្ជើញ​កាន់បិណ្ឌ​ទី​៩​នៅ​វត្ត​ចំពុះក្អែក​ - លោក​ឃួង ស្រេង​ណែនាំ​ឲ្យកម្លាំង​សមត្ថកិច្ច​និង​អាជ្ញាធរ​ដែនដី​គ្រប់​ខណ្ឌ​សង្កាត់​ត្រូវ​ពង្រឹង​ការរៀបចំ​ការពារ​សន្តិ​សុខ​សណ្តាប់ធ្នាប់​នៅ​គ្រប់​វត្ត​អារាម​ទូទាំង​រាជធានី​ភ្នំពេញ​...!! - បទល្មើសរ​បាំង​លប​ក្នុង​និង​ក្រៅ​តំបន់​អភិរក្ស​រដូវ​បិទ​នេសាទ​កក្រើក​ផ្ទៃ​ទឹក​ឃុំ​ផ្លូវ​ទូក​ស្រុក​កំពង់លែង​ខេត្ត​កំពង់ឆ្នាំង​ - អនុមោទនា​បុណ្យ​គឺជា​ថ្ងៃ​កាន់បិណ្ឌ​ទី​១ - ឯកឧត្តម ឃួ​ង ស្រេង ប្រធាន​គណៈកម្មាធិការ​សាខា​កា​បាទ​ក្រហម​កម្ពុជា​រាជធានី​ភ្នំពេញ ចុះ​តាមដាន​ស្ថានភាព​នៃ​ការបាក់​ច្រាំងទន្លេ​នៅ ភូមិសាស្ត្រ​សង្កាត់​កោះ​ដាច់ និង​សង្កាត់​ព្រែកលាប​

នាយក​ផ្នែក​លទ្ធកម្ម​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​បាន​បំប៉ោង​ខ្ទង់ចំណាយ

ខេត្ត​កំពង់ឆ្នាំង ៖ ថ្មីៗ​នេះ​មាន​ក្រុម​ជនល្មើស​ប្រើ​គ្រឿងចក្រ​៥​គ្រឿង​ចូល​ទៅ​ឈូសឆាយ​ទន្ទ្រាន​កាន់កាប់​ដី​ព្រៃ​លិច​ទឹក​ជម្រក​ត្រី​ពង​កូន​យ៉ាង​គឃ្លើន ហើយ​គ្មាន​មន្ត្រី​អាជ្ញាធរ​ឬ​សមត្ថកិច្ច​ណា​ចាត់វិធានការ​ទប់ស្កាត់​ឡើយ​។​

​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ឃុំ​ពាម​ឆ្កោក​ស្រុក​ជល​គិរី​ខេត្តកំពង់ឆ្នាំង​បានឲ្យដឹង​ថា​ដីព្រៃ​លិច​ទឹក​ក្នុង​តំបន់​៣​ដែល​ជា​តំបន់​ហាមឃាត់​នៅ​ចំណុច​ខាងកើត​ព្រៃធំ​និង​ខាងជើង​ព្រៃធំ កោះ​តា​វៀច​ស្រុក​ជល​គិរី រាប់សិប​ហិកតា​ត្រូវ​ក្រុម​ជនល្មើស​ទន្ទ្រាន​កាន់កាប់​ជា​កម្មសិទ្ធិ​យ៉ាង​ស្រួល​បែបនេះ​។
​លោក ហៃ មនោ​រម្យ អភិបាល​ស្រុក​ជល​គិរី គឺជា​អ្នក​ឃុបឃិត​ឲ្យមាន​បទល្មើស​ទន្ទ្រាន​កាន់កា​ប់​ដី​ព្រៃ​លិច​ទឹក​ក្នុង​ឃុំ​ពាម​ឆ្កោក ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​ហេតុនេះហើយ​ទើប​លោក​ហៃ​មនោ​រម្យ​មិន​ចាត់វិធានការ​បង្ក្រាប​ក្រុម​ជនល្មើស​ប្រកបដោយ​ប្រសិទ្ធភាព​នោះ​ទេ​។​

​មន្ត្រីរាជការ​នៅក្នុង​សាលា​ស្រុក​ជល​គិរី​មួយចំនួន​បាន​បង្ហើប​ឲ្យដឹងថា​៖​ករណី​បទល្មើស​ទន្ទ្រាន​កាន់កាប់​ដី​ព្រៃ​លិច​ទឹក​តំបន់​៣​ជម្រក​ត្រី​ពង​កូន​នៅក្នុង​ឃុំ​ពាម​ឆ្កោក គឺ​មាន​ការ​ឃុបឃិត​ជា​ប្រព័ន្ធ​តែម្តង​ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​។
​ក្នុងនោះ​នាយ​សង្កាត់​រដ្ឋបាល​ជល​ផល​នាយ​ផ្នែក​រដ្ឋបាល​ជលផល​និង​នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ក្នុង​ស្រុក​ជល​គិរី​ក៏ដូចជា​លោក​សោម​ភារុណ​នាយខ​ណ្ឌ​រដ្ឋបាលជល​ផល​ខេត្ត​កំពង់ឆ្នាំង ក៏​អាច​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​ផងដែរ ។​

​ប្រភព​បានឲ្យដឹង​ទៀត​ថា​ឈ្មោះ​ធឿន​និង​ឈ្មោះ​ភៀង គឺជា​អ្នក​រត់ការ​ជាមួយ​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ក៏​ដូច​ជា​មន្ត្រី​រដ្ឋបាល​ជ​ល​ផល ដើម្បី​បិទបាំង​សកម្មភាព​ប្រើ​គ្រឿងចក្រ​ទន្ទ្រាន​កាន់កាប់​ដី​ព្រៃ​លិច​ទឹក​នៅ​ក្នុង​ឃុំ​ពាម​ឆ្កោក ។

​ក្នុងនោះ លោក ហៃ មនោ​រម្យ អភិបាល​ស្រុក​ជល​គិរី គឺជា​អ្នកទទួលខុសត្រូវ​ធំ​ជាងគេ​ក្នុង​ខណៈ​ដែល​ព្រៃ​លិច​ទឹក​រាប់សិប​ហិកតា​ត្រូវ​ក្រុម​ជនល្មើស​ឈូសឆាយ​ទន្ទ្រាន​យក​ធ្វើជា​កម្មសិទ្ធិ​រួចទៅហើយ​ដែរ​។​

​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ពាម​ឆ្កោក​បាន​អះអាង​ថា​៖ ពេល​ឃើញ​ក្រុម​ជនល្មើស​ប្រើ​គ្រឿងចក្រ​ឈូសឆាយ​ទន្ទ្រាន​កាន់កាប់​ដី​ព្រៃ​លិច​ទឹក​ក្នុង​តំបន់ហាមឃាត់ គឺ​ពួកគាត់​រាយការណ៍​ទៅ​មន្ត្រី​អាជ្ញាធរ​ឃុំ​ពាម​ឆ្កោក​ក៏ដូចជា​លោក​ហៃ​មនោ​រម្យ​អភិបាល​ស្រុក​ជល​គិរី​ដើម្បីឲ្យ​ចាត់វិធានការ​ទប់ស្កាត់​បាន​ទាន់ពេល​វេលា​។

​ក៏​ប៉ុន្តែ​លោក ហៃ មនោ​រម្យ បែរ​ជា​សម្ងំស្ងៀម​ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់ ហើយ​បណ្ដោយ​ឲ្យ​ក្រុម​ជនល្មើស​ប្រើ​គ្រឿងចក្រ​ឈូសឆាយ​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​លិច​ទឹក​ក្នុង​តំបន់​៣ ជម្រក​ត្រី​ពង​កូន​អស់​រាប់​សិប​ហិកតា​យ៉ាង​ស្រួលៗ ។  សូម្បីតែ​លោក​ងិន​ហ៊ុន​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​កំពង់ឆ្នាំង ក៏​ធ្វើ​មិនដឹងមិនឮ​អ្វី​ដែរ​ក្នុង​ខណៈ​ដែល​ព្រៃ​លិច​ទឹក​ក្នុង​ឃុំ​ពាម​ឆ្កោក រង​ការបំផ្លាញ​យ៉ាង​ខ្លាំងក្លា​បំផុត​។

បញ្ហា​នេះ គឺជា​រឿង​ដែល​លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម និង​លោក អេង ជា​សាន អគ្គនាយក​រដ្ឋបាល​ជ​ល​ផល​មិន​គួរ​បណ្ដែតបណ្ដោយ​តទៅទៀត​ទេ​ក្នុង​ខណៈ​ដែល​ព្រៃ​លិច​ទឹក​រាប់រយ​ហិកតា​ក្នុង​ស្រុក​ជល​គិរី ត្រូវ​ក្រុម​ជនល្មើស​ឈូសឆាយ​ទន្ទ្រាន​កាន់កាប់​យក​ធ្វើជា​កម្មសិទ្ធិ​យ៉ាង​ស្រួលៗ​បែបនេះ​៕

 

haimono1 haimono2 haimono3

Filed in: ព័ត៌មានសំខាន់, សូមរាយការណ៍
© 2019 រាជាធិបតេយ្យ. All rights reserved. XHTML / CSS Valid.