ចាងហ្វាងការផ្សាយ គឹម មនោ និពន្ធនាយក នាង សុផល​ / ការិយាល័យនិពន្ធ ៖ 012 95 43 55 | 016 75 69 87
ព័ត៌មាន​ថ្មី
- អំណោយ​មនុស្សធម៌​ពី​កាកបាទ​ ​ក្រហម​កម្ពុជា​ខេត្ត​មណ្ឌល​គី​រី​ជួយឧបត្ថម្ភ​ដល់​ពលរដ្ឋ​ចំនួន​ ១៩៦​គ្រួសារ រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​..!! - ពិធី​ប្រកាស​ចូល​កាន់តំណែង​នាយក​ប្រតិបត្តិ​សាខា ក្រោម​អធិបតីភាព លោកជំទាវ ពុំ ចន្ទី​នី អគ្គលេខាធិការ​កាកបាទ​ក្រហម​កម្ពុជា​ - រដ្ឋបាល​ក្រុង​ស្វាយរៀង​បាន​បើក​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​០៣ អាណត្តិ​ទី​០៣ របស់​ក្រុមប្រឹក្សា​ក្រុង​ស្វាយរៀង​..!! - លោកជំទាវ ម៉ែន នារី​សោ​ភ័គ អគ្គលេខាធិការរង​ទី ១ កាកបាទក្រហមកម្ពុជា បាន​ទទួល​ជួប​សវនាការ និង​ទទួល​អំណោយ​ជា​កាបូបស្ពាយ​ចំនួន ១០០ ពី​លោក ផា​ទ្រី​ក ស៊ូ (Mr. Patrick Su) ប្រធាន​ផ្នែក​ក្រុម​ប្រតិបត្តិ​សង្គម​នៃ​ក្រុមហ៊ុន ស្តា​រីត ខេ​ម​បូឌា​ - ​មេ​ឈ្មួញ​វៀតណាម​បំបែក​រឿង​មេ​គយ​កណ្ដាល​និង​ខេត្តតាកែវ អត់​បង់ពន្ធ​ឬ​បង់ពន្ធ​មិន​គ្រប់​ក្នុង​ការនាំ​ទំនិញ​ពី​វៀតណាម​...!! - ​ឧកញ៉ា គង់ ក្រឹ​ង ម្ចាស់​កសិដ្ឋាន​ចិញ្ចឹមសត្វ​គោ​ស្រុក​ស្នួល​ខេត្ត​ក្រចេះ​ត្រៀមខ្លួន ទៅ​បំភ្លឺ​ករណី​ចោទប្រកាន់​រឿង​ព្រៃឈើ​ - ឯកឧត្តម អ៊ុន ចាន់​ដា រៀបចំ​កន្លែង​ស្នាក់នៅ​ដោយ​ឥតគិតថ្លៃ សំរាប់​សិស្សានុសិស្ស ដែល​មក​ប្រលង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ - ឯកឧត្តម អភិបាលខេត្ត និង​ថ្នាក់ដឹកនាំ​មន្ទីរ​ជំនាញ​ពាក់ព័ន្ធ ទទួល​ស្វាគមន៍​គណៈប្រតិភូ​គណៈកម្មការ​ទី​៤ នៃ​ព្រឹទ្ធសភា - អាជ្ញាធរ​ខេត្ត​កំពត​ចុះសួរសុខទុក្ខ និង​នាំ​អំណោយ​ចែកជូន​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹក​ជំនន់​នៅ​ស្រុក​ទឹកឈូ​ - ​លោក ម៉ែន វិបុល អភិបាល នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង អញ្ជើញ​ពិនិត្យមើល​ការស្ថាបនា ច្រាំ​ទន្លេវ៉ៃ​គោ រៀបចំ​ប្រព័ន្ធ​លូបង្ហូរទឹក រៀបចំ​សួនច្បារ ការ៉ូឡា ពង្រីក​ផ្លូវ និង​រៀបចំ​កន្លែង​អង្គុយ​ទស្សនាការ​ប្រណាំងទូក​!

នាយក​ផ្នែក​លទ្ធកម្ម​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​បាន​បំប៉ោង​ខ្ទង់ចំណាយ

ខេត្ត​ព្រះសីហនុ ៖ មន្ត្រី​បំរើ​ការងារ​នៅ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​មួយចំនួន​បាន​អះអាង​ថា​នាយក​ផែនការ​ស្ដីពី​លទ្ធកម្ម​នៃ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​គឺ​លោក​សូរសៀង​បាន​ក្លែង​បំប៉ោង​គម្រោង​ខ្ទង់ចំណាយ​ទៅលើ​ការទិញ​សម្ភារៈ​គ្រឿងចក្រ​និង​ឧបករណ៍​ផ្សេងៗ សម្រាប់​ចំណាយ​នៅក្នុង​កំពង់ផែ​នេះ​មាន​តម្លៃ​កើនឡើង ១​គុណ ២០​ដង​នៃ​ខ្ទង់ចំណាយ​តម្លៃ​លក់​នៅលើ​ទីផ្សារ​ធម្មតា​..​។​

​ប្រភព​បានឲ្យដឹងថា ការ​បំប៉ោង​ខ្ទង់ចំណាយ​ទាំងនោះ​រួមមាន​៖ ចំណាយ​ទៅលើ​ការទិញ​សម្រង​ប្រេងម៉ាស៊ីន​គ្រឿងចក្រ ឬ​រថយន្ត​គឺ​ក្នុង​១​ឆ្នាំៗ បាន​ចំណាយលុយ​ប្រមាណ ៩០០​លាន​រៀល​។ ចំណាយ​ទៅលើ​ការទិញ​សំបក​កង់​រថយន្ត​ក្នុង​១​ឆ្នាំ​ម ក៏​ត្រូវ​ចំណាយ​ជាង​៩០០​លាន​រៀល​និង​ការចំណាយ​ទៅលើ​ការទិញ​ប្រេង​រំអិល ឬ​បេង​ម៉ាស៊ីន​គឺ​ក្នុង​១​ឆ្នាំៗ ត្រូវ​ចំណាយ​ជាង ១,៣០០​លាន​រៀល​ឯណោះ​។​

​ប្រភព​ពី​មន្ត្រី​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​បាន​អះអាង​ថា​កន្លងមក​នេះ​គម្រោង​ចំណាយ​ទៅលើ​ការប្តូរ​សម្ភារៈ​ផ្សេងៗ របស់​គ្រឿងចក្រ​នៅ​កំពង់ផែ​ខាងលើ​គឺ​បាន​កើនឡើង​រាល់​ឆ្នាំ​។
​គម្រោង​នៃ​ការចំណាយ​ទៅលើ​ការប្តូរ​សម្ភារៈ ឬ​ឧបករណ៍​ចាស់ៗ គ្រឿងចក្រ​នៅក្នុង​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​ខាងលើនេះ​គិតតែ​ខ្ទង់ចំណាយ​ក្នុង​ឆ្នាំ​២០១៧​មួយ​តែ​ប៉ុណ្ណោះ​។​ផ្តើម​ពី​បញ្ហា​នេះ​មន្ត្រី​បំរើ​ការងារ​នៅក្នុង​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​បានឲ្យដឹងថា​ក្នុង​១​ឆ្នាំៗ កំពង់ផែ​នេះ​បាន​ចំណាយ​ថវិកា​ប្រមាណ ៣០០​ពាន់​លាន​រៀល​។​

​ប្រភព​ដដែល​បញ្ជាក់​ទៀត​ថា​កាលពី​ឆ្នាំ​២០១៧​កន្លង​ទៅ​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​រកចំណូលបាន​ចំនួន​សរុប​ប្រមាណ ២២៧​ពាន់​លាន​រៀល​។ ហើយ​បើ​គិត​ជា​ប្រាក់​ដុល្លារ​គឺ​ក្នុង ១​ពាន់​លាន​រៀល​ស្មើ​២៥​ម៉ឺន​ដុល្លារ​អាមេរិក​។ ហើយ​ថា​ថវិកា​ចំនួន ១​ពាន់​លាន​រៀល ឬ​ស្មើ ២៥​ម៉ឺន​ដុល្លារ​នោះ​គឺ​ជាក់ស្តែង​ត្រូវ​ចំណាយ​ត្រឹមតែ​២០​ម៉ឺន​ដុល្លារ​តែប៉ុណ្ណោះ​។​

​យ៉ាងនេះក្តី មិនទាន់​អាច​ទាក់ទង​លោក​សូរសៀង​នាយក​ផ្នែក​ផែនការ​ស្តីពី​លទ្ធកម្ម​នៃ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ដើម្បី​ស្នើ​ការបំភ្លឺ​ជុំវិញ​ការចោទប្រកាន់​ខាងលើ​តាម​ទូរស័ព្ទ​បានឡើយ ។​

​ចំណែក​លោក លូ គឹមឈន់ ជា​ប្រតិភូ​រាជរដ្ឋាភិបាល​និង​ជា​ប្រធាន​អគ្គនាយក​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ក៏​មិន​ទាន់​អាចទាក់ទង​ស្នើការ​បំភ្លឺ​ជុំវិញ​ការចោទប្រកាន់​ខាងលើ​នេះ​បានដែរ ៕

 

prahsihanuk01 prahsihanuk02 prahsihanuk03 prahsihanuk04 prahsihanuk05

Filed in: ព័ត៌មានសំខាន់, សូមរាយការណ៍
© 2019 រាជាធិបតេយ្យ. All rights reserved. XHTML / CSS Valid.