ចាងហ្វាងការផ្សាយ គឹម មនោ Tel: 017 78 67 88 និពន្ធនាយក នាង សុផល​ / ការិយាល័យនិពន្ធ ៖ Tel: 085 23 77 23 | 016 75 69 87
ព័ត៌មាន​ថ្មី
- សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ចំនួន​បី​នៅ​តំបន់​អឺរ៉ុប​ - ករណី​រំលោភ​យក​ដី​ផ្លូវ​សង់​សំណង់​រឹងមាំ​របស់​ជនខិលខូច​អាជ្ញាធរ​ក្រុង​ប៉ោយប៉ែ​ត​មិន​ចាត់ការ​តាម​ផ្លូវច្បាប់​ទើប​បញ្ហារ​ទំនាស់​នៅតែ​កើតមាន​រហូត​...!! - ឯកឧត្តម​អគ្គ​បិណ្ឌ​ត​សភា​ចារ្យ អូន ពន្ធ័មុនីរ័ត្ន​បានរៀបចំ​ពិធី​ដាំ​ដើម​ក្រវ៉ាន់​និមិត្តរូប​ចំនួន​៥០០​ដើម ​នៅមុខ​ប្រាសាទ​អង្គ​វត្ត​...!! - រដ្ឋបាល​ខណ្ឌដូនពេញ ត្រូវ​បាន​ពិនិត្យ​និង​វាយតម្លៃ​ជា​បេក្ខភាព​ក្នុង​ការប្រឡងប្រណាំង​ទីក្រុង​ទេសចរណ៍​ស្អាត​អាស៊ាន​លើ​ក​ទី​២..!! - សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​វៀតណាម - សម្ដេច​តេជោ ហ៊ុន សែន និង​សម្តេច​កិតិ្ត​ព្រឹទ្ធ​បណ្ឌិត អញ្ជើញ​កាន់បិណ្ឌ​ទី​៩​នៅ​វត្ត​ចំពុះក្អែក​ - លោក​ឃួង ស្រេង​ណែនាំ​ឲ្យកម្លាំង​សមត្ថកិច្ច​និង​អាជ្ញាធរ​ដែនដី​គ្រប់​ខណ្ឌ​សង្កាត់​ត្រូវ​ពង្រឹង​ការរៀបចំ​ការពារ​សន្តិ​សុខ​សណ្តាប់ធ្នាប់​នៅ​គ្រប់​វត្ត​អារាម​ទូទាំង​រាជធានី​ភ្នំពេញ​...!! - បទល្មើសរ​បាំង​លប​ក្នុង​និង​ក្រៅ​តំបន់​អភិរក្ស​រដូវ​បិទ​នេសាទ​កក្រើក​ផ្ទៃ​ទឹក​ឃុំ​ផ្លូវ​ទូក​ស្រុក​កំពង់លែង​ខេត្ត​កំពង់ឆ្នាំង​ - អនុមោទនា​បុណ្យ​គឺជា​ថ្ងៃ​កាន់បិណ្ឌ​ទី​១ - ឯកឧត្តម ឃួ​ង ស្រេង ប្រធាន​គណៈកម្មាធិការ​សាខា​កា​បាទ​ក្រហម​កម្ពុជា​រាជធានី​ភ្នំពេញ ចុះ​តាមដាន​ស្ថានភាព​នៃ​ការបាក់​ច្រាំងទន្លេ​នៅ ភូមិសាស្ត្រ​សង្កាត់​កោះ​ដាច់ និង​សង្កាត់​ព្រែកលាប​

លោក​សុខ​គិរី​រ័ត្ន​ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្តក្រចេះ​បណ្ដោយឲ្យ​មាន​បទល្មើស​រុករក​រ៉ែមា​ស​

ខេត្ត​ក្រចេះ ៖ បច្ចុប្បន្ន​នៅ​ក្នុង​ចំណុច​មួយចំនួន​ក្នុង​តំបន់​អូរ​ត្រូន ឃុំ​ក្បាលដំរី​ស្រុក​សំបូរ​ខេត្ត​ក្រចេះ កំពុង​កើតមាន​ករណី​ឈ្មួញ​បន្ត​រុករក​និង​ជីក​រ៉ែ​មាស​ជា​ថ្មី​ទៀត​យ៉ាង​រាលដាល ហើយ​លោក​សុខ​គិរី​រ័ត្ន​ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្ត​ក្រចេះ​មិន​ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​នោះ​ទេ​។

​ប្រភព​ពី​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ក្បាលដំរី​បានឲ្យដឹងថា មាន​ក្រុម​ឈ្មួញ​កំពុង​ឃុបឃិត​ជាមួយ​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​និង​មន្ត្រី​មន្ទីរ​ពាក់ព័ន្ធ ហើយ​ធ្វើ​សកម្មភាព​ជីករណ្ដៅ​រុករក​រ៉ែ​មាស​យ៉ាង​អនាធិបតេយ្យ​ប្រមាណ​១០​រណ្ដៅ​ទាំង​តូច​ទាំង​ធំ​។

​នៅក្នុង​ចំណោម​ឈ្មួញ​ដែល​កំពុង​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​ខុសច្បាប់​គឺ​ឈ្មួញ​ឈ្មោះ តេង កំពុង​ធ្វើ​អាជីវកម្ម​ទ្រង់ទ្រាយ​ធំ​ជាង​គេ​ព្រោះ​មាន​កម្មករ​រាប់សិប​នាក់​កំពុង​ស៊ីឈ្នួល​ឈ្មួញ​ម្នាក់នេះ​។

​អ្នកភូមិ​ដែល​រស់នៅ​ក្បែរ​ទីតាំង​ក្រុម​ឈ្មួញ​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​ខុសច្បាប់​បានឲ្យដឹងថា កម្មករ​ភាគច្រើន​ដែល​កំពុង​ស៊ីឈ្នួល​ជីករណ្ដៅ​រ៉ែ​មាស​គឺ​ភាគច្រើន​ជា​ពលរដ្ឋ​មកពី​ខេត្ត​កំពង់ធំ​និង​មាន​ជនជាតិ​យួន​ផង​ដែរ​។​

​ប្រជាពលរដ្ឋ​នៅក្នុង​ក្បាលដំរី​បានឲ្យដឹង​ទៀត​ថា​៖​ឈ្មួញ​ឈ្មោះ​តេង និង​ឈ្មួញ​ដទៃ​ទៀត​កំពុង​ធ្វើ​អាជីវកម្ម​ជីក​រ៉ែ​មាស​ខុសច្បាប់​និង​មានប្រើ​សារធាតុ​គីមី​កិនបំបែក​ថ្ម​រ៉ែ​មាស​ធ្វើឲ្យ​សារធាតុ​គីមី​ហូរ​ចូល​ទៅក្នុង​ប្រភព​ទឹកធម្មជាតិ​ដែល​ប្រជាពលរដ្ឋ​ប្រើប្រាស់​ទៀតផង​។

​ប្រការ​នេះ​កំពុងតែ​ធ្វើឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​ការរស់​នៅ​របស់​ប្រជាពលរដ្ឋ​ក្នុងស្រុក​សំបូរ ខេត្ត​ក្រចេះ​ហើយ​លោក​សុខ​គិរី​រ័ត្ន​ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្តក្រចេះ​ក៏ដូចជា​លោក​វ៉ា​ថន​អភិបាល​ខេត្ត​ក្រចេះ​កំពុង​រក្សា​ភាព​ស្ងៀមស្ងាត់​ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​។

​ដូច្នេះហើយ​ទើប​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ក្បាលដំរី​អំពាវនាវ​ឲ្យ​លោក​ស៊ុយ​សែម​រដ្ឋមន្ត្រី​ក្រសួង​រ៉ែ​និង​ថាមពល​ពិនិត្យ​ទៅលើ​ភាព​អសកម្ម​និង​អំពើពុករលួយ​របស់​លោក​សុខ​គិរី​រ័ត្ន​ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្ត​ក្រចេះ​និង​បក្ខពួក​ផង​។

​ដោយហេតុ​ថា​ប្រសិនបើ​គ្មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក​សុខ​គិរី​រ័ត្ន​និង​មន្ត្រីក្រោមឱវាទ​ទេនោះ គឺ​គ្មាន​ឈ្មួញ​ណា​ថ្លើមធំ​ហ៊ាន​រុករក​និង​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​ខុស​ច្បាប់​នៅ​តំបន់​អូរ​ត្រូន យ៉ាង​ងាយស្រួល​ដូច​សព្វថ្ងៃ​នេះ​ឡើយ​៕

suysem sokkiriroath1 sokkiriroath2

Filed in: ព័ត៌មានសំខាន់, សូមរាយការណ៍
© 2019 រាជាធិបតេយ្យ. All rights reserved. XHTML / CSS Valid.