ចាងហ្វាងការផ្សាយ គឹម មនោ និពន្ធនាយក នាង សុផល​ / ការិយាល័យនិពន្ធ ៖ 012 95 43 55 | 016 75 69 87
ព័ត៌មាន​ថ្មី
- អំណោយ​មនុស្សធម៌​ពី​កាកបាទ​ ​ក្រហម​កម្ពុជា​ខេត្ត​មណ្ឌល​គី​រី​ជួយឧបត្ថម្ភ​ដល់​ពលរដ្ឋ​ចំនួន​ ១៩៦​គ្រួសារ រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​..!! - ពិធី​ប្រកាស​ចូល​កាន់តំណែង​នាយក​ប្រតិបត្តិ​សាខា ក្រោម​អធិបតីភាព លោកជំទាវ ពុំ ចន្ទី​នី អគ្គលេខាធិការ​កាកបាទ​ក្រហម​កម្ពុជា​ - រដ្ឋបាល​ក្រុង​ស្វាយរៀង​បាន​បើក​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​០៣ អាណត្តិ​ទី​០៣ របស់​ក្រុមប្រឹក្សា​ក្រុង​ស្វាយរៀង​..!! - លោកជំទាវ ម៉ែន នារី​សោ​ភ័គ អគ្គលេខាធិការរង​ទី ១ កាកបាទក្រហមកម្ពុជា បាន​ទទួល​ជួប​សវនាការ និង​ទទួល​អំណោយ​ជា​កាបូបស្ពាយ​ចំនួន ១០០ ពី​លោក ផា​ទ្រី​ក ស៊ូ (Mr. Patrick Su) ប្រធាន​ផ្នែក​ក្រុម​ប្រតិបត្តិ​សង្គម​នៃ​ក្រុមហ៊ុន ស្តា​រីត ខេ​ម​បូឌា​ - ​មេ​ឈ្មួញ​វៀតណាម​បំបែក​រឿង​មេ​គយ​កណ្ដាល​និង​ខេត្តតាកែវ អត់​បង់ពន្ធ​ឬ​បង់ពន្ធ​មិន​គ្រប់​ក្នុង​ការនាំ​ទំនិញ​ពី​វៀតណាម​...!! - ​ឧកញ៉ា គង់ ក្រឹ​ង ម្ចាស់​កសិដ្ឋាន​ចិញ្ចឹមសត្វ​គោ​ស្រុក​ស្នួល​ខេត្ត​ក្រចេះ​ត្រៀមខ្លួន ទៅ​បំភ្លឺ​ករណី​ចោទប្រកាន់​រឿង​ព្រៃឈើ​ - ឯកឧត្តម អ៊ុន ចាន់​ដា រៀបចំ​កន្លែង​ស្នាក់នៅ​ដោយ​ឥតគិតថ្លៃ សំរាប់​សិស្សានុសិស្ស ដែល​មក​ប្រលង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ - ឯកឧត្តម អភិបាលខេត្ត និង​ថ្នាក់ដឹកនាំ​មន្ទីរ​ជំនាញ​ពាក់ព័ន្ធ ទទួល​ស្វាគមន៍​គណៈប្រតិភូ​គណៈកម្មការ​ទី​៤ នៃ​ព្រឹទ្ធសភា - អាជ្ញាធរ​ខេត្ត​កំពត​ចុះសួរសុខទុក្ខ និង​នាំ​អំណោយ​ចែកជូន​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹក​ជំនន់​នៅ​ស្រុក​ទឹកឈូ​ - ​លោក ម៉ែន វិបុល អភិបាល នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង អញ្ជើញ​ពិនិត្យមើល​ការស្ថាបនា ច្រាំ​ទន្លេវ៉ៃ​គោ រៀបចំ​ប្រព័ន្ធ​លូបង្ហូរទឹក រៀបចំ​សួនច្បារ ការ៉ូឡា ពង្រីក​ផ្លូវ និង​រៀបចំ​កន្លែង​អង្គុយ​ទស្សនាការ​ប្រណាំងទូក​!

ឈ្មួញ​ធំៗ​៣​នាក់​សម្រុក​បំផ្លាញ​ព្រៃឈើ​ក្នុង​ស្រុក​កោះ​ញែក​

​ខេត្ត​មណ្ឌលគិរី ៖ ព្រៃឈើ​នៅ​ក្នុង​តំបន់​ដែន​ជម្រក​សត្វ​ព្រៃភ្នំ​ព្រិច​កំពុង​ប្រឈម​នឹង​សេចក្ដី​វិនាស​នាពេល​ឆាប់ៗ​ខាង​មុខ​ចៀស​មិន​ផុត​ឡើយ​ព្រោះ​ឈ្មួញ​៣​នាក់​គឺ​ឧកញ៉ា​សឹង​សំអុល​ឧកញ៉ា​ប៉ោ​សំអឿន​និង​ឧកញ៉ា​តុ​ប វី​ដា កំពុង​ធ្វើ​សកម្មភាព​បំផ្លាញ​យ៉ាង​មហន្តរាយ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ចំណែក​លោក​ស្វាយ​សំ​អ៊ាង​អភិបាលខេត្ត​មណ្ឌលគិរី​លោក​ឡោ​សុខា​ស្នងការ​នគរបាល​ខេត្ត​មណ្ឌលគិរី ក៏​ដូចជា​ប្រធាន​មន្ទីរ​បរិស្ថាន​និង​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​មណ្ឌលគិរី បែរ​ជា​សម្ងំស្ងៀម​ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​។ បើ​តាម​ប្រភព​ពី​មន្ត្រី​មន្ទីរ​បរិស្ថាន​និង​មន្ត្រី​មន្ទីរ​កសិកម្ម​ខេត្ត​មណ្ឌលគិរី បានឲ្យដឹងថា បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញ​ពី​តំបន់​ដែន​ជម្រក​សត្វ​ព្រៃភ្នំ​ព្រិច គឺ​មាន​ការ​ឃុបឃិត​ជា​ប្រព័ន្ធ​តែម្តង​។​

សកម្មជន​ព្រៃឈើ​និង​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​ក្នុង​ខេត្ត​មណ្ឌលគិរី បានឲ្យដឹង​ថា​រយៈពេល​ប្រមាណ​១​ខែ​កន្លងទៅ​នេះ​ឧកញ៉ា​សឹង​សំអុល​ឧកញ៉ា​ប៉ោ​សំអឿន​និង​ឧកញ៉ា​តុ​ប វី​ដា បាន​សម្រុក​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញ​ពី​តំបន់​ដែន​ជម្រក​សត្វ​ព្រិច​យក​មក​ស្តុក​ទុក​ក្នុង​ទីតាំង​ឃ្លាំង​អតីត​ក្រុមហ៊ុន​យូ​នី​គ្រីន ដោយ​គ្មាន​ញញើត​អ្នកណា​ទាំងអស់​។ សកម្មភាព​របស់​ឈ្មួញ​ទាំង​៣​នាក់​នេះ​គ្មាន​មន្ត្រី​បរិស្ថាន​មន្ត្រីរដ្ឋបាល​ព្រៃឈើ ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ហ៊ាន​បង្ក្រាប​ឡើយ​ព្រោះ​ពួកគេ​គឺជា​អ្នក​ឃុបឃិត​ឲ្យមាន​បទល្មើស​បំផ្លាញ​ព្រៃឈើ​កើតឡើង​យ៉ាង​រាលដាល​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​។ សូម្បី​តែ​អភិបាល​ស្រុក​កោះ​ញែក​និង​អធិការនគរបាល​ស្រុក​កោះ​ញែក ក៏​រក្សា​ភាព​ស្ងៀមស្ងាត់​ដែរ​ក្នុង​ខណៈ​ដែល​ឧកញ៉ា​សឹង​សំអុល​ឧកញ៉ា​ប៉ោ​សំអឿន​និង​ឧកញ៉ា​តុ​ប វី​ដា បង្កើន​សកម្មភាព​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រិច យ៉ាង​មហន្តរាយ​។​

​បើតាម​ប្រភព​ពី​មន្ត្រី​នគរបាល​នៅក្នុង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​មណ្ឌលគិរី មួយចំនួន​បាន​បង្ហើប​ឲ្យដឹងថា​លោក​ឡោ​សុខា​ស្នងការ​នគរបាល​ខេត្ត​មណ្ឌលគិរី ក៏​អាច​ទទួលបាន​ផលប្រយោជន៍​ពី​ក្រុម​ឈ្មួញ​បំផ្លាញ​ព្រៃឈើ​ទាំង​៣​នាក់​ខាងលើ​នោះដែរ ទើប​លោក​ស្នងការ​មិន​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​។ ឧកញ៉ា​តុ​ប វី​ដា​និង​ឧកញ៉ា​សឹង​សំអុល​ព្រមទាំង​ឧកញ៉ា​ប៉ោ​សំអឿន ក៏​បាន​សម្រុក​ដឹកជញ្ជូន​ឈើ​ចេញ​ពី​តំបន់​ដែន​ជម្រក​សត្វ​ព្រៃភ្នំ​ព្រិច ចូល​ទៅ​ទីតាំង​ឃ្លាំង​អតីត​ក្រុមហ៊ុន​យូ​នី​គ្រីន ហើយ​បន្ត​ដឹកជញ្ជូន​ចេញទៅ​ស្រុក​យួន​យ៉ាង​ពេញបន្ទុក​តែម្តង​។ ប្រការ​នេះ​ហើយ​ទើប​មជ្ឈដ្ឋាន​នានា​វាយតម្លៃ​ថា​ការ​ដែល​ឧកញ៉ា​សឹង​សំអុល​ឧកញ៉ា​ប៉ោ​សំអឿន​និង​ឧកញ៉ា​តុ​ប វី​ដា​សហការគ្នា​បំផ្លាញ​ព្រៃឈើ​ក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រិច​យ៉ាង​មហន្តរាយ​គឺ​មាន​ការ​ឃុបឃិត​ជា​ប្រព័ន្ធ​ហើយ​មន្ត្រី​ជាន់ខ្ពស់​អាជ្ញាធ​រ​ខេត្ត​មណ្ឌលគិរី​និង​សមត្ថកិច្ច​ជាន់ខ្ពស់​ក្នុង​ខេត្ត​នេះ ក៏​ទទួលបាន​ផលប្រយោជន៍​ពី​ក្រុម​ឈ្មួញ​បំផ្លាញ​ព្រៃឈើ​ផង​ដែរ​ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​ទៅ​ដោយ​ស្រួល ៕

 

svay sameang phnom prich1 phnom prich2 phnom prich3

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់, សូមរាយការណ៍
© 2019 រាជាធិបតេយ្យ. All rights reserved. XHTML / CSS Valid.