ខេត្តបាត់ដំបង ៖ លោក អ៊ុំ ចាន់រតនា មេគយច្រកទ្វារអន្តរជាតិដូង ខេត្តបាត់ដំបងកំពុងឃុបឃិតគ្នាជាប្រពន្ឋ័ប្រព្រឹត្តអំពើកិបកេងថវិកាជាតិដោយបើកដៃឲ្យឈ្មួញធំៗនាំចូលទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់តាមច្រកនេះកាន់តែច្រើនឡើងៗ ដើម្បីជាថ្នូរនិងផលប្រយោជន៍។
ប្រភពពីមន្ត្រីគយនិងភ្នាក់ងារគយក្នុងខេត្តបាត់ដំបងបានឲ្យដឹងថា៖លោក អ៊ុំ ចាន់រតនា មេគយច្រកទ្វារអន្តរជាតិដូង ខេត្តបាត់ដំបងបានធ្វើឲ្យខាតបង់ចំណូលពន្ធយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយខែៗ ហើយធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់វិធានការកែទម្រង់ស៊ីជម្រៅនៅក្នុងស្ថាប័នគយទៀតផង។ចំណែកអាជីវករនិងឈ្មួញតូចតាចដែលនាំចូលទំនិញស្របច្បាប់តាមច្រកទ្វារអន្តរជាតិដូងមួយនេះត្រូវបានលោក អ៊ុំចាន់រតនា និងមន្ត្រីក្រោមឱវាទគាបយកលុយតាមអំពើចិត្ត ដោយមិនខ្វល់ពីការរិះគន់អ្វីទាំងអស់។
ប្រភពពីមន្ត្រីគយនិងភ្នាក់ងារគយមួយចំនួននៅក្នុងខេត្តបាត់ដំបងបានបន្តថា៖លោក អ៊ុំចាន់រតនាប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិដូង អាងមានខ្នងបង្អែករឹងមាំនៅក្នុងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាទើបបានប្រើអំណាចប្រព្រឹត្តអំពើពុករលួយតាមច្រើនរូបភាពដោយគ្មានញញើតអ្វីទាំងអស់។ អំពើពុករលួយរបស់លោកអ៊ុំចាន់រតនាត្រូវបានលាតត្រដាងជាបន្តបន្ទាប់ ក៏ប៉ុន្តែរហូតមកដល់ពេលនេះលោកគុណញឹម ដែលជាមេគយធំមិនចាត់វិធានការទប់ស្កាត់អំពើពុករលួយរបស់លោកអ៊ុំចាន់រតនានោះទេ ដោយបណ្ដោលឲ្យមន្ត្រីគយរូបនេះធ្វើអ្វីៗតាមអំពើចិត្ត។ទោះជាយ៉ាងណារឿងអាស្រូវពុករលួយរបស់លោក អ៊ុំចាន់រតនា គឺជារឿងដែលមិនអាចបិទបាំងបានឡើយ។
បើតាមសេចក្ដីរាយការណ៍ពីមន្ត្រីបម្រើការងារនៅច្រកទ្វារអន្តរជាតិដូង ស្រុកកំរៀងខេត្តបាត់ដំបងបានបង្ហើបឲ្យដឹងដែរថា៖លោកអ៊ុំចាន់រតនា កំពុងប្រើតួនាទីនិងអំណាចប្រមូលលុយតាមរបៀបពុករលួយយ៉ាងក្រអឺតក្រទម ទាំងនេះដោយមានការបើកដៃពីសំណាក់លោកគុណ ញឹមដែលជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាផងដែរ ទើបអ្វីៗអាចប្រព្រឹត្តទៅដោយរលូនបែបនេះ។
យោងតាមការអះអាងរបស់សមត្ថកិច្ចពាក់ព័ន្ធវិញបានឲ្យដឹងដែរថា៖បច្ចុប្បន្ននេះលោក អ៊ុំចាន់រតនាប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិដូងបានឃុបឃិតឲ្យឈ្មួញធំៗនាំចូលទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់តាមច្រកនេះកាន់តែច្រើនឡើងៗដើម្បីជាថ្នូរនិងផលប្រយោជន៍។ទំនិញដែលឈ្មួញនាំចូលតាមច្រកទ្វារអន្តរជាតិដូងភាគច្រើនគឺបង់ពន្ធត្រឹម៣០ទៅ៤០ភាគរយប៉ុណ្ណោះ ហើយក្រៅពីនេះគឺឈ្មួញបែងចែកផលប្រយោជន៍លើតុ ក្រោមតុជាមួយលោកអ៊ុំចាន់រតនា ជាការស្រេច។ចំណែកអាជីវករនិងឈ្មួញតូចតាចដែលនាំចូលទំនិញស្របច្បាប់តាមច្រកទ្វារអន្តរជាតិដូង ត្រូវលោកអ៊ុំចាន់រតនា និងមន្ត្រីក្រោមឱវាទគាបយកលុយតាមអំពើចិត្តដោយមិនខ្វល់ពីការរិះគន់អ្វីទាំងអស់។ជាងនេះទៅទៀតលោក អ៊ុំចាន់រតនា និងបក្ខពួកបានឃុបឃិតជាមួយឈ្មួញខិលខូចក្នុងការកែឯកសារបន្លំប្រភេទទំនិញយ៉ាងកំរោលផងដែរ។ជុំវិញរឿងរាវខាងលើនេះដែរអង្គភាពយើងខ្ញុំ មិនអាចសុំការបំភ្លឺណាមួយពីលោកអ៊ុំចាន់រតនា បាននោះទេដោយមិនមានលេខទូរសព្ទ័។តែទោះជាយ៉ាងនេះក៏ដោយអង្គភាពយើងខ្ញុំរង់ចាំបំភ្លឺពីលោកអ៊ុំចាន់រតនារាល់ម៉ោងធ្វើការ៕