ចាងហ្វាងការផ្សាយ គឹម មនោ Tel: 017 78 67 88 និពន្ធនាយក នាង សុផល​ / ការិយាល័យនិពន្ធ ៖ Tel: 085 23 77 23 | 016 75 69 87
ព័ត៌មាន​ថ្មី
- សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ចំនួន​បី​នៅ​តំបន់​អឺរ៉ុប​ - ករណី​រំលោភ​យក​ដី​ផ្លូវ​សង់​សំណង់​រឹងមាំ​របស់​ជនខិលខូច​អាជ្ញាធរ​ក្រុង​ប៉ោយប៉ែ​ត​មិន​ចាត់ការ​តាម​ផ្លូវច្បាប់​ទើប​បញ្ហារ​ទំនាស់​នៅតែ​កើតមាន​រហូត​...!! - ឯកឧត្តម​អគ្គ​បិណ្ឌ​ត​សភា​ចារ្យ អូន ពន្ធ័មុនីរ័ត្ន​បានរៀបចំ​ពិធី​ដាំ​ដើម​ក្រវ៉ាន់​និមិត្តរូប​ចំនួន​៥០០​ដើម ​នៅមុខ​ប្រាសាទ​អង្គ​វត្ត​...!! - រដ្ឋបាល​ខណ្ឌដូនពេញ ត្រូវ​បាន​ពិនិត្យ​និង​វាយតម្លៃ​ជា​បេក្ខភាព​ក្នុង​ការប្រឡងប្រណាំង​ទីក្រុង​ទេសចរណ៍​ស្អាត​អាស៊ាន​លើ​ក​ទី​២..!! - សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​វៀតណាម - សម្ដេច​តេជោ ហ៊ុន សែន និង​សម្តេច​កិតិ្ត​ព្រឹទ្ធ​បណ្ឌិត អញ្ជើញ​កាន់បិណ្ឌ​ទី​៩​នៅ​វត្ត​ចំពុះក្អែក​ - លោក​ឃួង ស្រេង​ណែនាំ​ឲ្យកម្លាំង​សមត្ថកិច្ច​និង​អាជ្ញាធរ​ដែនដី​គ្រប់​ខណ្ឌ​សង្កាត់​ត្រូវ​ពង្រឹង​ការរៀបចំ​ការពារ​សន្តិ​សុខ​សណ្តាប់ធ្នាប់​នៅ​គ្រប់​វត្ត​អារាម​ទូទាំង​រាជធានី​ភ្នំពេញ​...!! - បទល្មើសរ​បាំង​លប​ក្នុង​និង​ក្រៅ​តំបន់​អភិរក្ស​រដូវ​បិទ​នេសាទ​កក្រើក​ផ្ទៃ​ទឹក​ឃុំ​ផ្លូវ​ទូក​ស្រុក​កំពង់លែង​ខេត្ត​កំពង់ឆ្នាំង​ - អនុមោទនា​បុណ្យ​គឺជា​ថ្ងៃ​កាន់បិណ្ឌ​ទី​១ - ឯកឧត្តម ឃួ​ង ស្រេង ប្រធាន​គណៈកម្មាធិការ​សាខា​កា​បាទ​ក្រហម​កម្ពុជា​រាជធានី​ភ្នំពេញ ចុះ​តាមដាន​ស្ថានភាព​នៃ​ការបាក់​ច្រាំងទន្លេ​នៅ ភូមិសាស្ត្រ​សង្កាត់​កោះ​ដាច់ និង​សង្កាត់​ព្រែកលាប​

​បទល្មើស​ព្រៃឈើ​នៅ​ក្នុង​ខេត្ត​កំពង់ឆ្នាំង​កើនឡើង​យ៉ាងខ្លាំង​សមត្ថកិច្ច​បង្ក្រាប​មិនចេះ​អស់​

បទល្មើស​ដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ ឆ្លងកាត់​មូលដ្ឋាន​ពួកគាត់​នៅតែ​កើតឡើង​យ៉ាង​រាលដាល​ហើយ​ការបង្ក្រាប​របស់​សមត្ថ​កិច្ច​គ្មាន​ប្រសិទ្ធភាព​នោះ​ឡើយ​។​

​ប្រភព​ពី​ប្រជាពលរដ្ឋ​នៅក្នុង​ឃុំ​ក្រាំង​ស្គារ​ស្រុក​ទឹកផុស​ខេត្ត​កំពង់ឆ្នាំង​បានឲ្យដឹង​ថា​មន្ត្រីរដ្ឋបាល​ព្រៃឈើ​និង​សមត្ថកិច្ច​ពាក់ព័​ន្ធក្នុង​ស្រុក​ទឹកផុស បង្ក្រាប​បាន​តែ​ប្រជាពលរដ្ឋ​ដែល​ដឹកឈើ​បន្តិចបន្តួច​តាម​គោយន្ត​និង​អ្នក​ដឹកអុស ដឹក​ធ្យូង​ដើម្បី​យក​ស្នាដៃ​បង្ហាញ​ថ្នាក់លើ ចំណែក​ឈ្មួញ​ដឹកឈើ​តាម​រថយន្ត​ធំៗ​ចំណុះ​រាប់សិប​ម៉ែត្រគូប​មិនដែល​ឃើញ​មាន​សមត្ថកិច្ច​ណា​ប៉ះពាល់​នោះទេ​។ មេ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​កំពង់ឆ្នាំង ត្រូវបាន​មជ្ឈដ្ឋាន​នានា​រិះគន់ថា​គឺជា​អ្នក​ឃុបឃិត​បើកដៃ​ឲ្យ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ប្រចាំ​ស្រុក​ទឹកផុស ប្រមូល​លុយ​ពី​បទល្មើស​ព្រៃឈើ​យក​ទៅ​ចែក​គ្នា​ធ្វើ​មាន​ធ្វើ​បាន​យ៉ាង​គឃ្លើន​។​

​កាល​រំលងអធ្រាត្រ​យប់​ថ្ងៃ​ទី​១៨​ឈានចូល​ថ្ងៃ​ទី​១៩ ខែកក្កដា​ឆ្នាំ​២០១៨ សមត្ថកិច្ច​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​បាន​ចាត់វិធានការ​បង្ក្រាបរ​ថយ​ន្ត​ដឹកឈើ​ប្រភេទ​កូន​ខ្លុង និង​កូន​ផ្ចឹក​បកសម្បក​១​គ្រឿង​នៅ​ចំណុច​១០៦ ឃុំ​ក្រាំង​ស្គារ​ស្រុក​ទឹកផុស​ខេត្ត​កំពង់ឆ្នាំង​។ ក្រោយពេល​បង្ក្រាប​សមត្ថ​កិច្ច​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​បាន​ប្រគល់​ទាំង​រថយន្ត​និង​ឈើ​ជា​វត្ថុតាង​ទៅ​ឲ្យ​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​នៅ​ស្នាក់ការ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ទឹកផុស ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​។ ប្រការ​នេះ​ហើយ​ដែល​ប្រជាពលរដ្ឋ​ក្នុងស្រុក​ទឹកផុស គ្មាន​ជំនឿ​លើ​សមត្ថកិច្ច​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ក្នុង​ការបង្ក្រាប​បទល្មើស​ព្រៃឈើ ព្រោះ​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ក្នុង​ស្រុក​ទឹកផុស​គឺជា​អ្នក​ឃុបឃិត​ឲ្យ​បទល្មើស​ព្រៃឈើ​កើតឡើង​យ៉ាង​ពេញបន្ទុក​។ ជាងនេះទៅទៀត​ក្នុង​ការបង្ក្រាប​រថយន្ត​ដឹកជញ្ជូន​ឈើ​ខុស​ច្បាប់​កាលពី​រំលង​អធ្រាត្រ យប់​ថ្ងៃ​ទី​១៨​ឆ្លង​ចូល​ថ្ងៃទី​១៩ ខែកក្កដា​ឆ្នាំ​២០១៨ គឺ​សមត្ថកិច្ច​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​មិន​បាន​បង្ហាញ​អត្តសញ្ញាណ​ឈ្មួញ​ជា​ម្ចាស់​រថយន្ត​ដឹកឈើ​នោះទេ​។​

​មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល​និង​សកម្មជន​ព្រៃឈើ​ក្នុង​ខេត្ត​កំពង់ឆ្នាំង បានឲ្យដឹងថា រយៈពេល​ប្រមាណ​៣​ខែ​ចុងក្រោយ​នេះ​ឈ្មួញ​សម្រុក​ដឹកជញ្ជូន​ឈើ​ពី​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ ឆ្លងកាត់​ស្រុក​ទឹកផុស​ខេត្ត​កំពង់ឆ្នាំង​ចូល​ទៅ​ស្រុក​ថ្ពង​និង​ស្រុក​ឧដុង្គ​ខេត្ត​កំពង់ស្ពឺ​យ៉ាងច្រើន​។ មាន​ការរិះគន់​ចំៗ​ថា​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​និង​មន្ត្រី​បរិស្ថាន​ក្នុង​ស្រុក​ទឹកផុស​ខេត្ត​កំពង់ឆ្នាំង មិន​ចាត់​វិធានការ​បង្ក្រាប​ប​ទ​ល្មើស​ដែល​កើតឡើង​យ៉ាង​គគ្រឹកគគ្រេង​នោះទេ ហើយ​យូរៗ​ម្តង​ទើប​ឃើញ​សមត្ថកិច្ច​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ចុះ​មក​បង្ក្រាប​ដល់​ក្នុង​ស្រុក​ទឹកផុស តែម្តង​។ ក៏ប៉ុន្តែ​ការបង្ក្រាប​របស់​សមត្ថ​កិច្ច​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស គ្រាន់តែ​ធ្វើឲ្យ​ល្អមើល​ប៉ុណ្ណោះ​ព្រោះ​ជាក់ស្ដែង​ក្រុម​ឈ្មួញ​ធំៗ​នៅតែ​អាច​ដឹកជញ្ជូន​ឈើ​ពី​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ ឆ្លងកាត់​ឃុំ​ក្រាំង​ស្គារ​ស្រុក​ទឹកផុស ដដែល​។​

​ប្រភព​ពី​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន​ក្នុង​ឃុំ​ក្រាំង​ស្គារ បានបញ្ជាក់​ថា​មន្ត្រីរដ្ឋបាល​ព្រៃឈើ​និង​មន្ត្រី​បរិស្ថាន ព្រមទាំង​សមត្ថកិច្ច​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត​កំពុង​ចាត់ទុក​បទល្មើស​ព្រៃឈើ​ជា​ប្រភព​ចំណូល​របស់​ខ្លួន ហេតុនេះហើយ​ទើប​ពួកគេ​បណ្ដោយ​ឲ្យ​បទល្មើ​សកើត​ឡើង​យ៉ាង​ខ្លាំង​ផងដែរ​៕

 

wood-kpch03 wood-kpch01 wood-kpch02

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់, សូមរាយការណ៍
© 2019 រាជាធិបតេយ្យ. All rights reserved. XHTML / CSS Valid.